ព័ត៌មានអន្តរជាតិ
អេហ្ស៊ីប ព្រមានប្រឆាំងនឹង ការកើនឡើងនៃភាពតានតឹងក្នុងតំបន់ និងបញ្ជាក់ការគាំទ្រសម្រាប់រដ្ឋអារ៉ាប់
គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី...