បរទេស៖ យោងតាមការលើកឡើងដោយប្រធានផ្នែកសន្តិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិ នៃប្រទេសអ៊ុយក្រែន លោក Aleksey Danilov បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ មកទល់ពេលនេះ គឺមិនបានទទួលរងសំពាធណាមួយពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយក្នុងករណី ដែលមានកិច្ចពិភាក្សាដើម្បីសន្តិភាពណាមួយកើតឡើងជាមួយ នឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ អត្ថបទដែលត្រូវបានចេញផ្សាយដោយ RT បានសរសេរទៀតថាអជ្ញាធររបស់អ៊ុយក្រែន នឹងធ្វើការងារព្រមទាំងធ្វើការសម្រេចចិត្ត លើកិច្ចព្រមព្រៀងទាំងអស់ដោយខ្លួនឯងចំពោះកិច្ចប្រជុំណាមួយ ដែលអាចធ្វើឡើងជាមួយនឹងរុស្សី។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា របាយការណ៍ទាំងឡាយដែលសរសេរថារដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ ភ្នាក់ងារសំងាត់របស់អ៊ុយក្រែន បានអះអាងថា ខ្លួនបានកសាងបណ្តាញធ្វើចារកម្មដ៏ធំមួយនៅក្នុងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ទីប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីអ៊ុយក្រែន បានអះអាងទៀតថាតាមរយៈបណ្តាញនេះអ៊ុយក្រែន នឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀតតាមរយៈយន្តហោះដ្រូន។ ថ្លែងទៅកាន់បណ្តាញទូរទស្សន៍ 24TV មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា៖ខ្ញុំជឿជាក់ថាចំនួយវាយប្រហារដោយអ៊ុយក្រែនទៅលើប្រទេសរុស្សីតាមរយៈដ្រូននឹងមានការកើនឡើង ដោយក្នុងនោះជាក់ស្តែងដូចជាការផ្ទុះដ៏ខ្លាំងក្លានៅរោងចក្រមួយកន្លែងក្នុងទីក្រុង Sergiyev Posad កាលពីថ្ងៃពុធជាដើមដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១នាក់និងរបួដល់ទៅ៨០នាក់។ ទោះបីជាយ៉ាងណាក្តីអាជ្ញាធររុស្ស៊ី បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្នុងកន្លែងដែលផលិតគ្រាប់កាំជ្រួចហើយមកទល់ពេលនេះក្រុមអ្នកស៊ើបអង្កេត កំពុងតែពិនិត្យមើលបញ្ហានេះ ប៉ុន្តែពួកគេបានបដិសេធថា ឧប្បត្តិហេតុមិនបានបង្កឡើងដោយការវាយប្រហារ...
បរទេស ៖ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ចុងក្រោយអំពីតំរូវការផ្នែកយោធា របស់ខ្លួនបន្ថែមទៀតពីម្ចាស់ជំនួយលោកខាងលិច ដើម្បីការខិតខំប្រយុទ្ធប្រឆាំង នឹងការពារជាមួយនឹងការលុកលុយរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានផ្តល់បទសំភាសថ្មីមួយទៀតជាមួយ នឹងក្រុមកាសែតដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ ត្រូវការជំនួយជាយោធាយ៉ាងហោចណាស់៥៥ពាន់លានដុល្លារ ទៀតពីបណ្តាប្រទេសលោកខាងលិច។ អាវុធដែលអ៊ុយក្រែន ត្រូវការក្នុងនោះមានរួមមានជាពិសេសគឺ Patriot...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានលើកឡើងអំពីការអះអាង របស់រុស្សីថាបានវាយប្រហារធ្វើឲ្យបាត់បង់ជីវិត យោធាអ៊ុយក្រែនចំនួន ៦០នាក់ នាពេលចុងក្រោយមកនេះ គឺជាការឃោសនា ដោយរដ្ឋាភិបាលក្រុងមូស្គូប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងមូស្គូបានអះអាង ដោយមិនបានការផ្តល់ភស្តុតាង ច្បាស់លាស់ថាការវាយប្រហារទ្រង់ទ្រាយធំ ដោយមីស៊ីលរបស់ខ្លួនទៅលើ ទីក្រុងភាគខាងកើត Kramatorsk បានធ្វើឲ្យបាត់បង់ជីវិតយោធាអ៊ុយក្រែន ដល់ទៅ៦០០នាក់។ រុស្សីបានបន្តថានេះគឺជាប្រតិបត្តិការ សងសឹកទៅលើប្រទេសអ៊ុយក្រែន...