ព័ត៌មានអន្តរជាតិ
ក្រុងសេអ៊ូល៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានបំណងបំផ្ទុះផ្លូវសាធារណៈជាច្រើនកន្លែង ដែលតភ្ជាប់ជាមួយនឹងកូរ៉េខាងត្បូង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទំនងជាកំពុងត្រៀមខ្លួន ដើម្បីផ្តល់ការគំរាមកំហែងរបស់ខ្លួន ក្នុងការបំផ្លាញផ្លូវសាធារណៈជាច្រើនកន្លែង ដែលតភ្ជាប់ទៅកាន់កូរ៉េខាងត្បូង។ កងទ័ពប្រជាជនកូរ៉េខាងជើងហៅកាត់ថា KPA បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបំបែកទឹកដីទាំងពីរទាំងស្រុង និងពង្រឹងផ្នែកពាក់ព័ន្ធនៃភាគី របស់យើងដើម្បីឆ្លើយតបទៅនឹង ស្ថានភាពយោធាដ៏ស្រួចស្រាវនៅពេលនេះ ។ KPA ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមទាំង សមយុទ្ធយោធា និងដំណើរទស្សនកិច្ចរបស់យន្តហោះ ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិកទៅកាន់តំបន់ផងដែរ។...