ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលក្រុង ប៉េកាំង រំពឹងថាអាជ្ញាធរមីយ៉ាន់ម៉ា នឹងចាត់វិធានការ រឹងមាំបន្ថែម ដើម្បីការពារក្រុមហ៊ុនចិន
បរទេស៖ យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុនចិន ដែលគ្រប់គ្រងដោយជនជាតិចិនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីមានបាតុកម្មប្រឆាំងរដ្ឋប្រហារ ។ រដ្ឋាភិបាលចិនបានរាយការណ៍ថា បានស្នើឱ្យក្រុមហ៊ុន ជម្លៀសបុគ្គលិក ដែលមិនចាំបាច់ចេញពីប្រទេសនេះ ដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijiang...