ព័ត៌មានជាតិ
ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង៣លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កក្កដានេះ បានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា...