ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កក្កដានេះ បានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានផ្ដល់ថវិកាជិត១លាន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសនោះ បង្កើនសមត្ថភាពប្រព័ន្ធត្រជាក់សម្រាប់ទុកវ៉ាក់សាំង។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយបន្ទាន់ ក្នុងទឹកប្រាក់ ៣៦,៩ លានដុល្លារ ដល់យូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២...