ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលតួកគី ព្រមានពីផលលំបាកធ្ងន់ធ្ងរ ចំពោះទណ្ឌកម្មថ្មីៗ ទៅលើប្រទេសរុស្សី
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសតួកគីលោក Alparslan Bayraktar កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះការកាត់ផ្តាច់ការ នាំចេញប្រេងនិងហ្គាស ពីប្រទេសរុស្សីនោះ នឹងឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ជាមិនខានចំពោះទីផ្សារ ថាមពលរបស់សកលលោក។ លោក Bayraktar បានបន្ថែមថា វាគឺជារឿងដ៏ពិបាកបំផុតក្នុងការ ជំនួសប្រេងរបស់ប្រទេសរុស្សី នៅក្នុងទីផ្សារសកលលោក នៅពេលនេះពីព្រោះថា...