បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសបង្ហាញកញ្ចប់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤២៥លានដុល្លារ ដោយសន្យាថានឹងមានការគាំទ្របន្ថែមទៀត នាពេលអនាគតបន្ថែមទៀតផង។ កញ្ចប់ជំនួយយោធាទាំងនោះរួមបញ្ចូល ទាំងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង Stinger គ្រាប់រ៉ុក្កែតសម្រាប់បាញ់បង្ហោះ HIMARS និងគ្រាប់កាំភ្លើងធំ។ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បន្ទាប់ពីលោកបានអះអាងឡើងវិញនូវជំហររបស់លោកថា អ៊ុយក្រែន នឹងមិនអាចមានជ័យជម្នះផ្នែកយោធាលើប្រទេសរុស្សី នោះឡើយ។ មេដឹកនាំរបស់ប្រទេសហុងគ្រីដែលជាសមាជិករបស់អង្គការណាតូ មួយផងនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការបំពាក់អាវុធដល់ទីក្រុងគៀវ ហើយស្វែងរកសន្តិភាពជាមួយរុស្ស៊ី ជំនួសវិញ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរបស់រដ្ឋាភិបាលទីក្រុងបានឆ្លើយតបថា៖ មានការព្រួយបារម្ភថា លោកViktor...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់អ៊ុយក្រែន បានសម្រេចបានក្នុងការវាយដណ្តើម បានទីតាំងប្រមាណជា ២គីឡូម៉ែត្រ បន្ថែមទៀតហើយនៅក្នុងទីក្រុង Donbass ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កន្លងមកកងកម្លាំងយោធារបស់រុស្សី តែងតែបានពណ៍ថា តំបន់ប្រយុទ្ធជួរមុខក្នុងទីក្រុង Donbass គឺមានស្ថេរភាពល្អប្រសើរ ប៉ុន្តែបដិសេធនៃដំណើរការឆ្ពោះទៅមុខ របស់ភាគីខាងអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ...
បរទេស៖ ប្រធានផ្នែមក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់ ប្រទេសអ៊ុយក្រែនលោក Aleksey Danilov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានលើកឡើងថាប្រទេសរុស្សី បានដាក់ផែនការក្នុងការផ្តល់ឲ្យ នូវកិច្ចព្រមព្រៀងមួយដែលមាន លក្ខណៈដូចទៅនឹងកិច្ចព្រមព្រៀង កាលពីគ្រានៅឧបទ្វីបកូរ៉េ គឺនឹងអាចឈានទៅដល់ការ បែងចែកទឹកដីរបស់អ៊ុយក្រែនជាមិនខាន។ សេចក្តីថ្លែងការណ៍ របស់លោកត្រូវបានធ្វើឡើង ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់សំណើរឡើងជាកិច្ចព្រមព្រៀង សន្តិភាពមួយដែលស្ថិតនៅក្នុង លក្ខខណ្ឌមួយដែលរដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវតែទទួលស្គាល់ទឹកដីថ្មី ដែលត្រូវបានបោះឆ្នោតប្រជាមតិ...