ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលទីក្រុងញូវដេលី ប្រតិកម្មហេតុការណ៍វាយប្រហារ នាវាដឹកប្រេង នៅឆ្នេរសមុទ្រឥណ្ឌា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល នៃក្រុងញូវដេលីនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាឈ្មួញ នៅឯឆ្នេរសមុទ្រឥណ្ឌា នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការពារជាតិ លោកRajnath Singh បានប្តេជ្ញាថា កងទ័ពជើងទឹកឥណ្ឌា បានបង្កើនការល្បាត ចំពេលមានភាពចលាចលនៅក្នុងតំបន់សមុទ្រក្រហម។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកឥណ្ឌា បានប្រកាសថា ខ្លួនបានដាក់ពង្រាយនាវាពិឃាតមីស៊ីលនាំផ្លូវចំនួន៣ទៅកាន់សមុទ្រអារ៉ាប់ ដើម្បីរក្សាវត្តមានរារាំងបន្ទាប់ពីមានការវាយប្រហារ នៅក្នុងតំបន់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម Houthi ។ គួរឲ្យដឹងដែរថា...