បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Grushko បាននិយាយថា ការកើនឡើងដែលកំពុងបន្ត នៅក្នុងប្រទេសស៊ីរីមិនបានប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ានោះទេ។ លោក Grushko បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងនិយាយទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីហើយ នៅពេលសួរថាតើទំនាក់ទំនងរវាងតួគី និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន ចំពេលមានការកើនឡើង នៅក្នុងប្រទេសស៊ីរីឬយ៉ាងណានោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានបង្ហាញឱ្យដឹងថា អ្នកការទូតរុស្ស៊ីនៅទីក្រុងដាម៉ាស បានជួបជាមួយតំណាងរបស់ក្រុម Hayat Tahrir al-Sham ដែលជាបណ្តាញនៃក្រុមជីហាដ ទើបដណ្តើមអំណាចនៅក្នុងប្រទេសស៊ីរី។ HTS ដែលពីមុនត្រូវបានគេស្គាល់ថាជារណសិរ្ស Al-Nusra បានបើកការវាយលុកដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយចេញពីទីក្រុង Idlib នៅចុងខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានទាមទារឱ្យអ៊ុយក្រែនជួយដល់ការឡោមព័ទ្ធមនុស្សគ្រប់រូបនៅក្នុងប្រទេសដែលខ្លួនសង្ស័យថាជាអំពើភេរវកម្ម រួមទាំងប្រធានចារកម្ម ក្នុងស្រុករបស់ទីក្រុងគៀវ Vasily Malyuk និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលពាក់ព័ន្ធណាមួយដែលបុគ្គល និងក្រុមដែលប្រព្រឹត្តនោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យ។ ក្រសួងការបរទេសរុស្សីបាននិយាយថា ខ្លួនបានទាក់ទងទៅកាន់រដ្ឋាភិបាលទីក្រុងគៀវជាផ្លូវការជាមួយនឹងការទាមទារនៅក្រោមអនុសញ្ញាអន្តរជាតិដែលអនុម័តដោយអង្គការសហប្រជាជាតិសម្រាប់ ការបង្ក្រាបការបំផ្ទុះគ្រាប់បែកភេរវកម្ម និងអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្មហើយ ការទាមទារនោះរួមមាន ការចាប់ខ្លួន និងធ្វើបត្យាប័នជាបន្ទាន់ នៃជនសង្ស័យ ទាំងអស់ ដែលទីក្រុងមូស្គូបានកំណត់អត្តសញ្ញាណ និងជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ...