ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលបារាំងបានដួលរលំ នៅក្នុងការបោះឆ្នោតដក សេចក្តីទុកចិត្តលើនាយករដ្ឋមន្រ្តី ដែលធ្វើឲ្យវិបត្តិនយោបាយ ផុងកាន់តែជ្រៅ
បរទេស៖ សមាជិកសភាបារាំង កាលពីថ្ងៃពុធ បានអនុម័តការបោះឆ្នោត ដកសេចក្តីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាល ដោយបានបោះមហាអំណាចសេដ្ឋកិច្ចធំបំផុត ទីពីររបស់សហភាពអឺរ៉ុប ឱ្យចូលកាន់តែជ្រៅទៅក្នុងវិបត្តិ ដែលគំរាមកំហែងដល់សមត្ថភាព របស់ខ្លួនក្នុងការបង្កើតច្បាប់ និងកាត់បន្ថយឱនភាពថវិកាដ៏ធំ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាខាងស្តាំនិយម និងឆ្វេងនិយម បានចូលរួមកម្លាំងដើម្បីគាំទ្រសេចក្តី ស្នើសុំដកទំនុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី គឺលោក...