បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកRoland Lescure បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបារាំងបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៦ មកត្រឹម០,៥ ភាគរយពី០,៧ភាគរយពីលើកមុន។ លោកLescure បានប្រកាសពីការព្យាករណ៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពរបស់រដ្ឋាភិបាលដោយបន្ថែមថារដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង១ភាគរយនៅឆ្នាំ២០២៧ ។ លោកLescure បាននិយាយថារដ្ឋាភិបាលក៏រំពឹងថាអតិផរណានឹងឈានដល់២,១ភាគរយនៅឆ្នាំ២០២៦ និង១,៨ ភាគរយនៅឆ្នាំ ២០២៧ ។ ការព្យាករណ៍នេះគឺជាការកែសម្រួលការធ្លាក់ចុះលើកទី៣ហើយរបស់រដ្ឋាភិបាលចំពោះការព្យាករណ៍កំណើនឆ្នាំ២០២៦ នៅឆ្នាំនេះ។វាបានទម្លាក់ការព្យាករណ៍មកត្រឹម០,៩ភាគរយភាគរយពី១ភាគរយនៅក្នុងខែមេសា មុនពេលកាត់បន្ថយវាម្តងទៀតទៅ...
បរទេស៖ សមាជិកសភាបារាំង កាលពីថ្ងៃពុធ បានអនុម័តការបោះឆ្នោត ដកសេចក្តីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាល ដោយបានបោះមហាអំណាចសេដ្ឋកិច្ចធំបំផុត ទីពីររបស់សហភាពអឺរ៉ុប ឱ្យចូលកាន់តែជ្រៅទៅក្នុងវិបត្តិ ដែលគំរាមកំហែងដល់សមត្ថភាព របស់ខ្លួនក្នុងការបង្កើតច្បាប់ និងកាត់បន្ថយឱនភាពថវិកាដ៏ធំ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាខាងស្តាំនិយម និងឆ្វេងនិយម បានចូលរួមកម្លាំងដើម្បីគាំទ្រសេចក្តី ស្នើសុំដកទំនុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី គឺលោក...