ព័ត៌មានជាតិ
រដ្ឋាភិបាលលីបង់ នឹងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ៊ីស្រាអែល ទៅកាន់អង្គការសហប្រជាជាតិ
ប៉េរ៉ូត៖ នាយករដ្ឋមន្ត្រីលីបង់លោក លោក Najib Mikati បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ នៅព្រឹកថ្ងៃដដែល ដោយបានសម្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mikati បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីថា ការវាយប្រហាររបស់អ៊ីស្រាអែល “នឹងមិនមានការកត់សម្គាល់នោះទេ” ហើយរដ្ឋាភិបាលរបស់ប្រទេសលីបង់ នឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលីបង់លោក Abdallah...