ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលស៊ូដង់ បដិសេធការដាក់ពង្រាយកងទ័ពបរទេសណាមួយ នៅលើដីរបស់ខ្លួន
កាធុម៖ រដ្ឋាភិបាលស៊ូដង់ បានច្រានចោលការដាក់ពង្រាយ កងទ័ពបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួន ជាការឆ្លើយតបទៅនឹងសំណើរបស់អាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ (IGAD) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសស៊ូដង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលនៃប្រទេសស៊ូដង់ បញ្ជាក់ជាថ្មីនូវការបដិសេធរបស់ខ្លួន ចំពោះការដាក់ពង្រាយកងកម្លាំងបរទេសនៅក្នុងប្រទេសស៊ូដង់ ហើយនឹងចាត់ទុកពួកគេថាជាអ្នកឈ្លានពាន” ។ ក្រសួងបានសម្តែងការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali...