ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសថា បន្ទាប់ពីការសម្រួលកង់ និងហ្វ្រាំងរថភ្លើងចំនួន១១គ្រឿងដែលទើបតែបញ្ជាទិញពីជប៉ុន នឹងដាក់ឲ្យសាកល្បងរត់លើផ្លូវដែករហូតប្រាកដថា មានសុវត្ថិភាពទើបដាក់ឲ្យដំណើរការជាផ្លូវការ។ ការលើកឡើងរបស់លោកបែបនេះ ក្រោយដឹករថភ្លើងទិញពីជប៉ុនមកដល់កម្ពុជាភ្លាមកាលពីពេលកន្លងមក មានការលើកឡើងពីពលរដ្ឋមួយចំនួនថា ជារថភ្លើងចាស់ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព ។ លោក ផន រឹម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៤ ឧសភាថា...
ពោធិ៍សាត់: អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ឯកមោក ភារម្យ បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលពត័មានដើមអម្ពិល នៅវេលាម៉ោងជាង ២ រសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤នេះថា មានករណីគ្រោះ ថ្នាក់ចរាចរមួយបានកើតឡើង នៅលើផ្លូវដែករវាងរថភ្លើង បានបុកជាមួយនឹង រថយន្តក្រុងមួយគ្រឿង ដែលរថយន្តបានធ្វើដំណើរឆ្លងកាត់ផ្លូវដែក ទិសដៅពីជើងទៅត្បូង ដោយមិនមានការប្រុងប្រយ័ត្ន ក៍ត្រូវរថភ្លើងដែលកំពុងបើកបរ មកពីទិសខាងកើត...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១១ព្រឹកថ្ងៃ២៩ មីនា មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសាររថភ្លើងបុករថយន្តក្រុង ដឹកអ្នកដំណើរលានសូរជាខ្លាំង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ជាច្រើននាក់ផងដែរ ។ ហេតុការណ៍នេះកើតឡើង នៅចំណុចឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕
ភ្នំពេញ ៖ យ៉ាងហោចណាស់ មានអ្នករងរបួសធ្ងន់៤នាក់ និងស្រាល១នាក់ ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍រថភ្លើង បុករថយន្ត នៅចំណុចផ្លូវឆ្លង ចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីម៉ោង១៦ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ខ្សែរថភ្លើងដឹកទំនិញមួយបានធ្លាក់ចូលក្នុងទន្លេ Yellowstone នៅក្នុងរដ្ឋ Montana បន្ទាប់ពីកំណាត់ស្ពានដែលឆ្លងកាត់ទន្លេនោះ បានបាក់រលំកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ។ អជ្ញាធរទទួលបន្ទុកកិច្ចការងារគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់របស់តំបន់បានបញ្ជាក់ដែរថា ហេតុការណ៍ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា៦ព្រឹកម៉ោងក្នុងស្រុក នៅលើផ្លូវដែកមួយកំណាត់ដែលឆ្លងកាត់ទន្លេ Yellowstone ស្ថិតនៅក្នុងទីក្រុង Stillwater។ ប្រភពដដែលបានបន្តទៀតថា ៖ ស្ពានឆ្លងកាត់ទន្លេនោះបានបាក់រលំភ្លាមៗ ដែលបានបណ្តាលឲ្យទូររថភ្លើងជាច្រើនធ្លាក់ចូលទៅក្នុងទន្លេហើយ មកទល់ពេលនេះយើងមិនទាន់អាចកំណត់បានទេថា...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថាក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន២៣៨នាក់ បានបាត់បង់ជីវិ និង៦៥០នាក់ ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ រថភ្លើងបុកគ្នានៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ។រថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាប់ ហើយក្បាលរបស់វា បានធ្លាក់ទៅលើផ្លូវដែលនៅជាប់គ្នានោះ ដែលរថភ្លើងនេះរងការបុកពេញ ទំហឹងដោយរថភ្លើងផ្សេងទៀត...
នាពេលបច្ចុប្បន្ន ហេតុការណ៍រថភ្លើង” ឧស្ម័នពុល” ធ្លាក់ផ្លូវនៅក្នុងរដ្ឋOhio របស់អាមេរិក បានបន្តហក់ឡើង ទន្ទឹមនឹងការ ដែលប្រជាជន ក្នុងតំបន់ នៅតែស្ថិតក្នុងការភ័យខ្លាច និងការសង្ស័យ ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ស្រដៀងគ្នានេះ បានកើតឡើង ជាបន្តបន្ទាប់នៅក្នុងរដ្ឋ TexasនិងSouthCarolina របស់អាមេរិកទៀតផង ។ តាមការផ្សាយដំណឹង នៃវេបសាយ《News-Week》 អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែតិច...
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម នៅម៉ោងប្រមាណជាង ៧ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីរថភ្លើងក្រឡាប់ ធ្លាក់ចេញពីផ្លូវមិនដឹងពីមូលហេតុ ខណៈកំពុងដំណើររត់លើផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងស្ថិតនៅចំណុចមូលដ្ឋាន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងថា មានអ្នកស្លាប់ ឬរបួសនៅឡើយទេ ៕
ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង...
បរទេស៖ មន្រ្តីនៅក្រសួងប៉ូលីស Los Angeles (LAPD) បានជួយសង្គ្រោះ អ្នកបើកយន្តហោះម្នាក់ ពីយន្តហោះរបស់គាត់ ដែលបានធ្លាក់ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលរថភ្លើង បានបុកយន្តហោះនោះ ជាមួយនឹងវីដេអូដ៏គួរឱ្យតក់ស្លុត បានរីករាលដាលនៅលើអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងវីដេអូកាមេរ៉ា ដែលភ្ជាប់នៅលើខ្លួនរបស់ប៉ូលីស...