ព័ត៌មានអន្តរជាតិ
រថភ្លើងដឹកអ្នកដំណើរ បុកគ្នានៅឥណ្ឌា ស្លាប់យ៉ាងហោចណាស់ ៥០នាក់ របួសច្រើនរយនាក់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ ២ខ្សែ និងរថភ្លើងដឹកទំនិញមួយខ្សែបានបុកគ្នា នៅរដ្ឋភាគខាងកើតប្រទេសឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥០នាក់ របួសជាច្រើនរយនាក់ទៀត។ ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីចំនួននៃ អ្នកស្លាប់អាចនឹងមានការកើនឡើង ពីព្រោះបារម្ភថានៅមានចំនួន អ្នកគាបជាប់នឹងកំទេចបែកបែកនៅឡើយ ប្រហែលជា ២០០នាក់ផ្សេងទៀត។ មកដល់ពេលនេះស្ថានភាពជាក់ស្តែង និងមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ កើតឡើងនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ...