ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមាន ស្រាប់ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា «សូមធ្វើការណែនាំដល់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់ បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់សាធារណជន ជាម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ កុំឆ្លៀតឱកាសប្រើប្រាស់ ការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឲ្យមានការលើកលែង លើលក្ខខណ្ឌណាមួយ ពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ។ ការស្នើរបស់ក្រសួងនេះ ក្រោយពីរាជរដ្ឋាភិបាលបានឯកភាព សម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់រថយន្តចង្កូតស្តាំឲ្យត្រឹមតែបង់ពន្ធ ដោយមិនបាច់កែចង្កូតស្តាំមកឆ្វេងនោះ ត្រូវបានម្ចាស់រថយន្ដធុនធំដែលបានកែចង្កូតមកឆ្វេង និងបង់ពន្ធរួច កាលពីថ្ងៃទី៧ កក្កដា បានតវ៉ាស្នើសុំរាជរដ្ឋាភិបាលឲ្យម្ចាស់...