ព័ត៌មានអន្តរជាតិ
ប្រទេសចិន ជំរុញឲ្យអឺរ៉ុប កែតម្រូវការអនុវត្តខុស នៅក្នុងការស៊ើបអង្កេតប្រឆាំង នឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនីរបស់ចិន
ប៉េកាំង៖ លទ្ធផលគំរូថ្មីៗ ដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុប សម្រាប់ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនជាបន្តទៅលើរថយន្តអគ្គិសនីរបស់ចិន គឺមិនយុត្តិធម៌ទេ ហើយគេសង្ស័យថា បានបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងច្បាប់របស់សហភាពអឺរ៉ុប នេះបើតាមក្រសួងពាណិជ្ជកម្មចិន។ អ្នកនាំពាក្យលោក He Yadong បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការអនុវត្តគំរូ គឺជាការរើសអើងប្រឆាំងនឹងសហគ្រាសរថយន្តអគ្គិសនីរបស់ចិន ហើយនឹងធ្វើឱ្យខូចទ្រង់ទ្រាយលទ្ធផលស៊ើបអង្កេតយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងគំរូនេះ គណៈកម្មការបានជ្រើសរើសតែសហគ្រាសចិន ក្នុងស្រុកចំនួន ៣ប៉ុណ្ណោះ ជាគំរូនៅក្នុងការស៊ើបអង្កេត។...