ព័ត៌មានអន្តរជាតិ
ចំនួនលក់រថយន្ត នៅរុស្សី កើនឡើងខ្លាំង
បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា ការលក់រថយន្តថ្មី នៅ ក្នុងប្រទេសរុស្ស៊ី មានចំនួនជាង១,៣លានគ្រឿងក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង៦០ភាគរយបើធៀបនឹងតួលេខឆ្នាំមុន។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួង ការលក់រថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មមានចំនួន១.០៥៦លានគ្រឿងឬត្រូវជា៦២ភាគរយកំណើន និង ១០៤៩៥៨គ្រឿងឬត្រូវជា៣៥ភាគរយកំណើនរៀងគ្នា។ ចំពោះចំនួនរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលបានលក់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះមានចំនួនសរុប១៤០២០៤កំណើន៧៤ភាគរយនិង១៧៧៩២គ្រឿងត្រូវជា១៩ភាគរយរៀងគ្នា។ ទោះបីជាមានទិន្នន័យវិជ្ជមានក៏ដោយ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី និងចិនមិនអាចបំពេញតម្រូវការបានពេញលេញក្នុងល្បឿនដ៏លឿននោះទេ ហើយអ្នកទិញជាច្រើនត្រូវបានរារាំងដោយតម្លៃខ្ពស់នៃរថយន្តដែលផលិតនៅក្នុងប្រទេសចិន ឬក្នុងស្រុកនៅឡើយ៕...