ព័ត៌មានអន្តរជាតិ
រន្ធត់ណាស់ គ្រោះបាក់ដីវាយប្រហារជប៉ុន មនុស្សកំពុងបាត់ខ្លួនជាង ១០០នាក់
តូក្យូ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន បានប្រឹងប្រែងស្វែងរកជនរងគ្រោះនៅតាមផ្ទះបាក់បែក និងផ្លូវកប់ដោយដី ពីរថ្ងៃបន្ទាប់ពីការរអិលបាក់ដីឆ្លងកាត់ទីក្រុងរមណីយដ្ឋានមួយ ទាំងពេលវេលា និងអាកាសធាតុមិនល្អ ដើម្បីស្វែងរកមនុស្សជាង ១០០ នាក់ដែលបានបាត់ខ្លួន។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងទីប្រជុំជន អាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដី ជាបន្តបន្ទាប់ បង្កជាដីភក់ និងបែកបាក់ផ្ទាំងថ្មនៅតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។ ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី គឺជាការរំលឹកពីគ្រោះមហន្តរាយធម្មជាតិ...