ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលស្រមោល នៅមីយ៉ាន់ម៉ា ជំរុញឲ្យក្រុមម៉ូស្លីមរ៉ូហ៊ីងយ៉ា ចូលរួមការប្រយុទ្ធប្រឆាំង នឹងរបបយោធា
រ៉ង់ហ្គូន៖ រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវ ដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឱ្យជួយផ្តួលរំលំរបបយោធា ដោយសន្យាថា នឹងមានសញ្ជាតិ និងការធ្វើមាតុភូមិនិវត្តន៍ សម្រាប់សហគមន៍មូស្លីម ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាធិបតេយ្យនាពេលអនាគត។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពី យោធាបានផ្តួលរំលំជើងឯកប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីនៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។...