ព័ត៌មានអន្តរជាតិ
របបយោធានីហ្សេ បដិសេធមិនថយក្រោយ ខណៈឱសានវាទផុតកំណត់ ស្របពេលដែល ECOWAS បានរៀបចំផែនការសង្រ្គាម
បរទេស៖ អ្នកបះបោរនៃក្រុមនយោបាយប្រដាប់អាវុធ ដែលកំពុងគ្រប់គ្រងប្រទេសនីហ្សេ បានបដិសេធមិនព្រមលះបង់អំណាច ដោយសារតែឱសានវាទដែលកំណត់ ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានផុតកំណត់កាលពីថ្ងៃអាទិត្យ ក៏ដោយ។ ក្រុមមេដឹកនាំរដ្ឋប្រហារ បានប្តេជ្ញាកម្ចាត់ប្រទេសនីហ្សេ ចេញពីឥទ្ធិពលអាណានិគម ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមរដ្ឋប្រហារយោធារបស់នីហ្សេ បានងាកទៅរកជំនួយពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ី ដើម្បីសម្រេចបាននូវរឿងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា...