ព័ត៌មានជាតិ
ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត-ដំបៅក្រពះធ្ងន់ធ្ងរ
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះជីវិត កុមារអាយុ៤ឆ្នាំម្នាក់ មកពីខេត្តកំពង់ឆ្នាំងដែលមានអាការៈក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែតអស់ ៤ ប្លោក។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារដែលមានជំងឺរលាកសួត និងដំបៅក្រពះរូបនេះ បានបាត់បង់ឈាមរហូតដល់ ៦០%ទៅហើយដោយអាការៈក្អួត...