ព័ត៌មានជាតិ
រាជរដ្ឋាភិបាលប្រកាស យកថ្ងៃ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខផ្លូវការ របស់ព្រះសព សម្តេចក្រុមព្រះ
ភ្នំពេញ ៖ ក្រោយការយាងមកដល់មាតុប្រទេសវិញ របស់ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ។ នេះបើយោងតាមសារាចរ ណែនាំស្តីពីកាចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ ។ សេចក្តីណែនាំចេញនាថ្ងៃ៣ ធ្នូនេះ ក៏បានឲ្យក្រសួង...