ព័ត៌មានជាតិ
រាជរដ្ឋាភិបាល លុបចោលព័ត៌មានតម្រូវ មួយចំនួនពីភ្ញៀវទេសចរអន្តរជាតិ សម្រាប់បណ្ណចូលទស្សនាអង្គរ
ភ្នំពេញ ៖ ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស រាជរដ្ឋាភិបាល សម្រេចលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវ ពីភ្ញៀវទេសចរអន្តរជាតិ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ១ថ្ងៃ។ យោងតាមសេចក្ដីជូនដំណឹង ស្ដីពី «ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ» នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់...