ព័ត៌មានអន្តរជាតិ
យោធាអាមេរិក បោះទីតាំង មកក្បែ រព្រំដែនរុស្សី
បរទេស ៖ យោងតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងការពាជាតិ នៃប្រទេសអេស្តូនី កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាកងកម្លាំង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរ មកដល់ប្រទេស របស់ខ្លួនហើយនៅសប្តាហ៍នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការណាតូក្នុងការថែរក្សាសុវត្ថិភាព ជូនព្រំដែនភាគខាងកើត រវាងអឺរ៉ុបនិងរុស្សី។ នៅក្នុងសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងជាសាធារណៈក្រសួង បានបញ្ជាក់ថាកងកម្លាំង យោធារបស់សហរដ្ឋអាមេរិកនឹងត្រូវបោះទីតាំងមូលដ្ឋាន នៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួន Taara ដែលស្ថិត នៅក្នុងទីក្រុង...