ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹង ថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥.៦១៧ករណី គិតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់២១.៤៥៩.២៨៤ករណី ។ មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ទូទាំងប្រទេស បានកើនឡើងពី៦៧ទៅ៣៩០.៥២៦នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ បានកើនឡើងពី៧.៨១៩ដល់២០.៨៤៩.៥៩៨នាក់ ។...
គៀវ៖ អភិបាលនៃតំបន់ Sumy របស់អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលចំនួន ៧០គ្រាប់ទៅកាន់សហគមន៍ចំនួន ៤ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នៅតាមតំបន់ព្រំដែន។ លោក Dmytro Zhyvytskyi អភិបាលនៃសង្កាត់រដ្ឋបាល Sumy បានរាយការណ៍ពីការវាយប្រហារនេះ នៅក្នុងការបង្ហោះតាម Telegram កាលពីថ្ងៃសុក្រថា លោកបានឲ្យដឹងថា មិនមានអ្នករងរបួសនោះទេ...
បរទេស ៖ ក្រសួងការពារជាតិ បាននិយាយថា កងទ័ពអាកាសរុស្ស៊ី បានវាយប្រហាររោងចក្រផលិត គ្រាប់រ៉ុក្កែត នៅភាគខាងកើត អ៊ុយក្រែន និងបំផ្លាញទីស្នាក់ការ ទាហានស៊ីឈ្នួល មួយកន្លែងផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពី “ប្រព្រឹត្តអំពើភេរវកម្មថាមពល” នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារជាថ្មី លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសនេះ ដែលបានធ្វើឱ្យមនុស្សប្រហែល ៤,៥លាននាក់ គ្មានថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ យោងតាមការប្រកាសដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាល ទីក្រុងគៀវបានឈានទៅដល់ការ ដោះដូរអ្នកទោសយោធាជាលើកទី២ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ សេចក្តីប្រកាសបន្ថែមបានឲ្យដឹងដែរថា យោធារុស្សីដែលត្រូវបាន ដោះលែងមានចំនួនដល់ទៅ ១០៧នាក់ ត្រូវបានបញ្ចូនតាមអាកាស រួចរាល់ហើយមកដល់ទីក្រុងមូស្គូ ដើម្បីអាចធ្វើការពិនិត្យនិងព្យាបាលរបួសខណៈដែលរុស្សី ក៏បានបញ្ជាក់បានប្រគល់ អ្នកទោសយោធាអ៊ុយក្រែន ក្នុងចំនួនប្រហាក់ប្រហែលគ្នានេះ ត្រឡប់ឲ្យរដ្ឋាភិបាលក្រុងគៀវវិញ។ គួរឲ្យដឹងដែរថាកាលពីខែមុន ស្ត្រីជាយោធារបស់អ៊ុយក្រែនប្រមាណជា...
គៀវ៖ អវត្ដមាននៃកិច្ចខិតខំប្រឹងប្រែង ច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការចរចា គឺមានភាពទាក់ទាញណាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ Newsweek។ ការដកកងកម្លាំងរុស្ស៊ី ចេញពីអព្យាក្រឹតភាពអ៊ុយក្រែន ការបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ច និងសំខាន់បំផុត ការឈប់បាញ់ និងការចរចារ ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិស្របច្បាប់ គឺសុទ្ធតែអាចចរចាបាន ទោះបីជាអ្នកស្ទើរតែមិនស្គាល់វាពីវោហាសាស្ត្ររបស់រុស្ស៊ី ឬលោកខាងលិចក៏ដោយ។ មុននឹងច្រានចោលកិច្ចខិតខំប្រឹងប្រែងបែបនេះ អ្នកត្រូវសួរខ្លួនឯងថា...
បរទេស៖ អតីតឧត្តមសេនីយអាហ្វហ្គានីស្ថាន ៣នាក់បានប្រាប់សារព័ត៌មាន Associated Press ថា ទាហានកងកម្លាំង ពិសេសអាហ្វហ្គានីស្ថាន ដែលបានប្រយុទ្ធជាមួយទាហានអាមេរិក ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការដកទ័ពអាមេរិក ដ៏ច្របូកច្របល់កាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជ្រើសរើស ដោយយោធារុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ ពួកគេបានឲ្យដឹងថា ជនជាតិរុស្សី ចង់ទាក់ទាញអតីតមេទ័ពអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ឱ្យចូលទៅក្នុង “កងពលបរទេស” ជាមួយនឹងការផ្តល់ប្រាក់ថេរចំនួន...
វ៉ាស៊ីនតោន៖ សេតវិមានបានសម្តែងការព្រួយបារម្ភថា បញ្ហាគោលនយោបាយការបរទេស ដ៏តឹងតែងបំផុតមួយចំនួន ដែលប្រឈមមុខនឹង សហរដ្ឋអាមេរិកនៅអឺរ៉ុប អាស៊ីបូព៌ា និងមជ្ឈិមបូព៌ា បានចាប់ផ្តើមបញ្ចូលគ្នា ខណៈដែលមន្ត្រីអាមេរិក បានចោទប្រកាន់កូរ៉េខាងជើងថា បានចូលរួមជាមួយអ៊ីរ៉ង់ ក្នុងការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន ដែលកំពុងបន្តនៅអ៊ុយក្រែន។ អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានធ្វើវិវរណៈកាលពីថ្ងៃពុធ ក្នុងអំឡុងពេលការហៅ...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ រុស្ស៊ី បានប្រាប់ដល់ជនស៊ីវិលឱ្យចាកចេញពីតំបន់មួយនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេ Dnipro នៅក្នុងខេត្ត Kherson របស់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកបន្ថែមដ៏សំខាន់នៃបទបញ្ជាជម្លៀសខ្លួនដែលទីក្រុង គៀវ បានបញ្ជាក់ថា បរិមាណនៃចំនួនប្រជាជនដោយបង្ខំមានចំនួនច្រើននៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ។ គួររំលឹកថា ប្រទេសរុស្ស៊ី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ឲ្យដឹងថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីក្រុមហ៊ុនផលិតដែក និងគីមីឥន្ធនៈរុស្ស៊ី ចំនួន៤នាក់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ។ គេបានដឹងថា ទណ្ឌកម្មទាំងនោះរួមមាន Alexander Abramov និង Alexander Frolov ដែលចក្រភពអង់គ្លេស បានពណ៌នាថា...