បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រុស្ស៊ីបានធ្វើការទាមទារ ឱ្យមានការដោះលែង ជាបន្ទាន់នូវស្ថាបនិក Telegram លោក Pavel Durov ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការទាមទារធ្វើឡើង តាមរយៈអនុប្រធានសភារុស្ស៊ីលោក Vladislav Davankov ហើយលោក បានអះអាងទៀតថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី Maria Zakharova បានលើកឡើងនៅលើបណ្តាញ Telegram នៅថ្ងៃអាទិត្យនេះថា លោក Pavel Durov ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គម Telegram ត្រូវបានប៉ូលិសបារាំងចាប់ខ្លួននៅឯអាកាសយានដ្ឋានមួយ នៅជាយក្រុងនៃទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ ។ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍មកថា លោក...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី ១១៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានបញ្ជូនត្រឡប់មកវិញពីទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយរវាងភាគីទាំងពីរ។ ក្រសួងបានឲ្យដឹងថា “ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១១៥ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានផ្ទេរ” ដោយបន្ថែមថាអេមីរ៉ាតអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងអំឡុងពេលផ្លាស់ប្តូរ។ ខ្លួនបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីទាំងអស់ដែលបានផ្លាស់ប្តូរបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រ៕ប្រែសម្រួល ឈូក បូរ៉ា
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានទៅទស្សនាតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ក្នុងដំណើររបស់លោក លោក ហ្សេឡិនស្គី បានទៅទស្សនាតំបន់ព្រំដែន Sumy និងបានជួបជាមួយអគ្គមេបញ្ជាការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Oleksandr Syrsky...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រធានាធិបតីឆេក Petr Pavel បានធ្វើការថ្លែងការណ៍ ដែលស្តាបទៅដូចជាក្រុមភេរវករ អន្តរជាតិ នៅពេលដែលលោកបានអះអាងថា បំពង់បង្ហូរឧស្ម័ន Nord Stream គឺជា គោលដៅស្របច្បាប់ សម្រាប់អ៊ុយក្រែនក្នុងការវាយប្រហារ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Iltalehti បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគ្រោងនឹង ដាក់ពង្រាយកងពលតូចរថពាសដែកមួយ នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីធ្វើជាការរារាំងប្រឆាំង នឹងប្រទេសរុស្ស៊ី ដោយដកស្រង់ប្រភពនៅក្នុងប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៅទីក្រុង Helsinki ។ អង្គភាពដែលអាចមានទាហានពី៤.០០០ទៅ៥.០០០នាក់នឹងត្រូវឈរជើងនៅ Mikkeli ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់។តំបន់Mikkeli ជាទិតាំងមានប្រជាជនចំនួន...
បរទេស៖ មុនពេលដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឱ្យបានឆាប់ ហើយបាននិយាយថា លោកនឹង “ចែករំលែកទស្សនៈ” លើដំណោះស្រាយសន្តិភាព នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Modi...
បរទេស៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញស្ពានបណ្តែតទឹក នៅរុស្ស៊ីជាមួយនឹងអាវុធដែល ផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារការលុកលុយ របស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ខណៈដែលទីក្រុងមូស្គូបាននិយាយថាកងកម្លាំងរបស់ខ្លួន បានបញ្ឈប់ការរុលទៅមុខ របស់ទីក្រុងគៀវនៅទីនោះ និងបានដណ្តើមយកដីនៅភាគខាងកើតអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវបានប្រកាសពីភាពជោគជ័យ នៃសមរភូមិជាច្រើន ចាប់តាំងពីវាបានឆ្លងកាត់តំបន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Kursk បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ដែលជាអ្នកស្ម័គ្រចិត្តរុស្ស៊ីបានអះអាង ដោយបានបញ្ចេញវីដេអូដ្រូនដ៏គួរឱ្យតក់ស្លុតជាច្រើននៃការវាយប្រហារទាំងនោះផងដែរ។ នៅក្នុងការបង្ហោះនៅលើ Telegram កាលពីថ្ងៃអង្គារ Platon Mamatov ដែលជាអ្នកស្ម័គ្រចិត្តម្នាក់មកពី តំបន់Ekaterinburg ដែលគ្របដណ្តប់ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចោទប្រកាន់ថាទាហានអ៊ុយក្រែនបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់និងមនុស្សមិនស្គាល់អត្តសញ្ញាណពីរនាក់ផ្សេងទៀតនៅក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមនៃការលុកលុយរបស់ Kiev ចូលទៅក្នុងទឹកដីរុស្ស៊ី។ វីដេអូឃ្លីបមួយ ដែលថតចេញពីយន្តហោះគ្មានមនុស្សបើក បង្ហាញសាកសពបីនាក់ដេកនៅលើចិញ្ចើមផ្លូវ ដោយមានរថយន្តដែលខូចនៅក្បែរនោះផង។ មានតែអ្នកស្លាប់ម្នាក់ប៉ុណ្ណោះដែលស្លៀកពាក់ក្បាំងមុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយក្នុងអំឡុងជំនួបជាមួយសមភាគីចិន លោក Li Qiang កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកំពុងដើរលើផ្លូវ ដ៏ត្រឹមត្រូវមួយក្នុងការប្រយុទ្ធប្រឆាំងនឹង ការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។ លោក Li ដែលបានក្លាយជានាយករដ្ឋមន្ត្រីចិន...