ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានបង្កើតក្រុមប្រឹក្សា សម្របសម្រួលមួយ ស្តីពីបញ្ហាសន្តិសុខយោធានៅតាមតំបន់ព្រំដែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានបើកកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សា ។ ក្នុងនោះលោក Belousov បានឲ្យដឹងថា ក្រុមប្រឹក្សានេះទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហា សន្តិសុខយោធា...
មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្លាក់យន្តហោះនេះមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្ដិនៅលើដីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតSky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់រថក្រោះប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស Challenger 2 នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿង និងបានលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូក្នុងការផ្តល់អាវុធធុនធ្ងន់របស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣។ អង់គ្លេសបានបញ្ជូនទៅឲ្យកងពលតូចទ័ពអាកាសទី៨២របស់អ៊ុយក្រែន ប៉ុន្តែភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបំរុង បន្ទាប់ពីមួយចំនួនត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់រុស្ស៊ី កំឡុងពេលការប៉ុនប៉ងវាយលុករបស់ទីក្រុងគៀវ នៅចុងឆ្នាំនោះ។ អង្គភាពទី៨២គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអ៊ុយក្រែនដែលបច្ចុប្បន្នចូលរួមក្នុងការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Vedomosti រាយការណ៍ថា លោកស្រីCherie Blair ភរិយារបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កំពុងតំណាងឱ្យមហាសេដ្ឋីរុស្ស៊ី Mikhail Fridman ដែលត្រូវបានដាក់ទណ្ឌកម្មនៅក្នុងការតស៊ូផ្លូវច្បាប់របស់គាត់ជាមួយប្រទេសលុចសំបួលើទ្រព្យសម្បត្តិដែលបង្កកមានតម្លៃរាប់ពាន់លានដុល្លារ។ កាសែតរុស្ស៊ីបានរាយការណ៍ដោយដកស្រង់ឯកសារផ្លូវច្បាប់ថាលោកស្រី Blair កំពុងធ្វើសកម្មភាពជំនួសពាណិជ្ជកររុស្សីរូបនេះនៅក្នុងបណ្តឹងជុំវិញការសម្រេចចិត្តរបស់រដ្ឋក្នុងការបង្កកទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងគាត់នាពេលកន្លងមក។ ស្ថាបនិកក្រុមហ៊ុន Alfa Group ដែលជាក្រុមហ៊ុនវិនិយោគឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាកំពូលរបស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសារភាពថាទីក្រុងគៀវបានពិភាក្សាអំពីផែនការ របស់ខ្លួនក្នុងការបើកការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមគាំទ្រ របស់លោកខាងលិចរួចទៅហើយតាំងតែពីដំបូង។ មន្ត្រីលោកខាងលិចបាននិយាយថា ពួកគេបានគាំទ្រការលុកលុយកាលពីសប្តាហ៍មុនចូលទៅក្នុងតំបន់ Kursk ប៉ុន្តែបានបដិសេធរាល់ចំណេះដឹងពីមុននៃប្រតិបត្តិការនេះ។ ទោះជាយ៉ាងណាក៏ដោយ ជំនួយការលោក Zelensky គឺលោក Mikhail Podoliak បានប្រាប់កាសែត The Independent...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារទៅលើ អាកសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន៤កន្លែង កាលពីថ្ងៃពុធ គឺពេញមួយយប់ដោយនៅក្នុង “ការវាយប្រហារនោះគឺបានប្រើយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយបំផុត” របស់ខ្លួននៅក្នុងអំឡុងពេលជម្លោះ ខណៈដែលអ៊ុយក្រែន បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា គោលដៅចម្បងនៃការវាយប្រហារ...
ម៉ូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” ជាមួយនឹងភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការដកកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រតិបត្តិការមួយ តាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “ខ្មាំងសត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា វាជារឿងចាំបាច់ក្នុងការអនុវត្ត រាល់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដើម្បីទទួលបានសន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ លោក ពូទីន បានធ្វើការកត់សម្គាល់ទាំងនេះ នៅពេលកំពុងជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីន ម៉ាម៉ូដ អាបាស នៅក្នុងទឹកដីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងគៀវ មានការគាំទ្រ ពីក្រោយយ៉ាងពេញទំហឹងពីសហភាពអឺរ៉ុប ក្នុងការលុកលុយរបស់ខ្លួន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី នេះបើយោង តាមការអះអាង ដោយអ្នកការទូតកំពូលរបស់ប្លុក អឺរ៉ុបលោក Josep Borell បាននិយាយនៅក្នុងសេចក្តីអធិប្បាយដំបូង របស់គាត់ ដែលនិយាយអំពីប្រតិបត្តិការឆ្លងព្រំដែន អ៊ុយក្រែន។ ទាហានអ៊ុយក្រែនជាច្រើនពាន់នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times of India បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីក្រុងញូវដែលីកំពុងធ្វើការលើ កិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ សម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ និងសមាសធាតុស្នូលសម្រាប់អង្គភាព នាពេលខាងមុខនៃរោងចក្រថាមពលនុយក្លេអ៊ែរ Kudankulam ។ ប្រភពដដែលនេះក៏បានអះអាងទៀតដែរថា កិច្ចព្រមព្រៀងនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំប្រមាណជា ១០៥ពាន់លានរូពី ឬត្រូវជា១,២...