បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែធ្នូ បានប្រគល់សំណើសន្តិសុខ លម្អិតចំនួន២ សម្រាប់សន្តិសុខរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងព័ត៌មានលម្អិតនៃ កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិក និងអង្គការណាតូ បានបញ្ជាក់ថា ពួកគេកំពុងសិក្សាទៅលើឯកសារនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នាពេលថ្មីៗនេះ បានមានប្រសាសាន៍ថា វាទំនងជាប្រទេសអង់គ្លេស ឬក៏សម្ពន្ធមិត្ត នឹងមិនបញ្ជូនកងទ័ពទៅ ការពារប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើវាត្រូវបានឈ្លានពាន ដោយប្រទេសជិតខាង គឺប្រទេសរុស្ស៊ីនោះ។ ទីភ្នាក់ងារចារកម្ម សហរដ្ឋអាមេរិកអះអាំងថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពប្រមាណ ៧០.០០០នាក់ ទៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន និងបានចាប់ផ្តើមផែនការ ដើម្បីធ្វើការឈ្លានពាន អាចទៅរួចណាមួយ...
បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។ ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានប្រាប់បទសម្ភាសន៍មួយតាមទូរទស្សន៍ថា ក្នុងអំឡុងពេលកិច្ចពិភាក្សាមុនៗ លោកពូទីន បានពន្យល់លម្អិតអំពីផលប្រយោជន៍ជាតិរបស់រុស្ស៊ី...
បរទេស៖ អគ្គលេខាធិការអង្គការ សម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីអាចកំពុង ស្ថិតក្នុងការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែវានៅតែបង្កការគម្រាមកំហែង យោធាដ៏គួរឲ្យខ្លាច ជាពិសេសក្នុងវិស័យសព្វាវុធទំនើប និងសង្គ្រាមលើអ៊ីនធឺណេត។ លោកបាននិយាយប្រាប់កម្មវិធី របស់ទីភ្នាក់ងារសារព័ត៌មាន CNBC ដូច្នេះថា ប្រទេសរុស្ស៊ី គឺជាមហាអំណាចមួយដែលកំពុងតែធ្លាក់ចុះ មានន័យសំដៅដល់សារៈសំខាន់ សេដ្ឋកិច្ចរុស្ស៊ី...
បរទេស ៖ ជម្លោះជាសកលថ្មីមួយកំពុងផ្ទុះឡើងនៅក្នុងប្រព័ន្ធអ៊ីនធឺណេត ហើយមន្ត្រីការពារជាតិ កំពូលរបស់រុស្ស៊ី បានអះអាង ដោយបន្ថែមថា រដ្ឋាភិបាលទីក្រុង មូស្គូសង្ឃឹមថា នឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នា ខាងឌីជីថលទៅវិញទៅមក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Andrey...
ភ្នំពេញ ៖ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី បានថ្លែងថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការថ្លែងរបស់លោក Nikolai Patrushev ធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...
បរទេស៖ អង្គការណាតូបានច្រានចោល ការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះការហាមឃាត់លើ ការដាក់ពង្រាយកាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម ដែលមានសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងទ្វីបអឺរ៉ុប និងថែមទាំងបានស្តីបន្ទោស ប្រទេសរុស្ស៊ីចំពោះការ រំលោភលើសន្ធិសញ្ញា INF ដែលបានបំបែកដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ ក្នុងការផ្អាកការដាក់ពង្រាយ កាំជ្រួចបែបនេះនៅអឺរ៉ុប...
ភ្នំពេញ ៖ ក្នុងនាមប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានយកគ្រឿង ឥស្សរិយយស ថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ គ្រឿងឥស្សរិយយសនេះ សម្រាប់ការចូលរួមចំណែកដើរ តួយ៉ាងសំខាន់ ក្នុងការរក្សាពង្រឹង...