គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ជនជាតិអ៊ុយក្រែនសរុបចំនួន១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីការចាប់ឃុំខ្លួនដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី ។ លោក Zelensky បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្តាញសង្គម Telegram ថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនោះ មានទាហានចំនួន១៨៧នាក់ បូករួមទាំងមន្រ្តី ទាហាន...
បរទេស៖ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ីបានវាយលុក ជាបន្តបន្ទាប់នូវការវាយឆ្មក់របស់ យន្តហោះគ្មានមនុស្សបើក (UAV) របស់អ៊ុយក្រែននៅទូទាំងប្រទេស ដោយបានបាញ់ទម្លាក់ UAV ចំនួន ៦៨ គ្រឿង។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារមួយបានធ្វើឱ្យខូចខាត ដល់ឃ្លាំងស្តុកប្រេងក្នុងតំបន់ Smolensk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន១៥ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានព្រមានថា ទីក្រុងមូស្គូអាចប្រឈមនឹងការលួច ដ៏ធំមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងបានអះអាងថា ការផ្ទេរប្រាក់រុស្ស៊ីខុសច្បាប់ទៅទីក្រុងគៀវតាមរយៈផ្លូវតុលាការ។ ការផ្តល់មូលនិធិរបស់អាមេរិកគឺជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងទំហំទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារ ក្រោមក្របខណ្ឌប្រាក់កម្ចីសរុបចំនួន៥០ពាន់លានដុល្លាររបស់ G7 ដល់អ៊ុយក្រែន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានដោះលែងទាហានរុស្ស៊ីចំនួន១៥០នាក់ពីការជាប់ឃុំជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដ៏សំខាន់មួយនិងធំបំផុតមិនធ្លាប់មានរយៈពេល២ខែចុងក្រោយេនះខណៈដែល ទីក្រុងគៀវក៏អាចទទួលចំនួនទ័ពស្មើគ្នានេះដែរ។ ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរត្រូវបានសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួមហើយ ទាហានរុស្ស៊ីដែលត្រូវបានដោះលែងទាំងអស់ត្រូវបានផ្ទេរដំបូងទៅប្រទេសបេឡារូស ជាកន្លែងដែលពួកគេត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់ និងឱកាសដើម្បីទាក់ទងសាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។ ក្រសួងបានបន្ថែមថា ទាហានទាំងនោះត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។ គួរឲ្យដឹងដែរថាវាគឺជាការដោះដូរលើកដំបូងចាប់តាំងពីខែតុលា ដែលភាគីទាំងពីរបានដោះដូរទាហានម្នាក់ៗចំនួន ៩៥នាក់។ កិច្ចព្រមព្រៀងដោះដូរនោះក៏ត្រូវបានសម្រុះសម្រួលដោយសហភាពអារ៉ាប់រួម UAE...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដោយបញ្ជាឱ្យជនចំណាកស្រុកខុសច្បាប់ត្រូវតែប្រកាសអំពីឋានៈរបស់ពួកគេស្របច្បាប់ ឬចាកចេញពីប្រទេសត្រឹមថ្ងៃទី៣០ខែមេសា។ ប្រភពដដែលបានសរសេរទៀតថាការណែនាំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់រុស្ស៊ីជាពិសេសបន្ទាប់ពីមានការវាយប្រហារដោយភេវរកម្មមកលើទីក្រុងមូស្គូកាលពីខែមិនាកន្លងមក។ ក្រឹត្យនេះចែងថា ៖ពលរដ្ឋបរទេស និងជនគ្មានសញ្ជាតិនៅក្នុងសហព័ន្ធរុស្ស៊ីទាំងឡាយត្រូវមានកាតព្វកិច្ចចាកចេញពីសហព័ន្ធរុស្ស៊ីដោយខ្លួនឯង ឬដោះស្រាយស្ថានភាពផ្លូវច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចង់ស្នាក់នៅត្រូវតែបំពេញតាមតម្រូវការដ៏តឹងរ៉ឹង រួមទាំងការបញ្ជូនទិន្នន័យទាំងឡាយដែល ឆ្លងកាត់ការត្រួតពិនិត្យវេជ្ជសាស្ត្រសម្រាប់ថ្នាំ ជំងឺឆ្លង...
BAKU៖ កាលពីថ្ងៃអាទិត្យ លោក Ilham Aliyev ប្រធានាធិបតី ប្រទេសអាស៊ែបៃហ្សង់ បានទាមទារឱ្យប្រទេសរុស្ស៊ី ទទួលស្គាល់ថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines នៅមុនពេលដែលវាបានធ្លាក់ ដោយបានចោទ ប្រកាន់ក្រុងម៉ូស្គូ តាំងពីលើកដំបូងថា បានព្យាយាមលាក់បាំងមូល ហេតុនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ។លោក Aliyev បានធ្វើការចោទប្រកាន់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់ Dam Square នៃទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង នឹងការគាំទ្រ ផ្នែកយោធាដ៏យូរអង្វែង របស់ប្រទេសហូឡង់ សម្រាប់អ៊ុយក្រែន និងដើម្បីជំរុញឱ្យរដ្ឋាភិបាល ចាប់ផ្តើមកិច្ចសន្ទនា ជាមួយរុស្ស៊ីជំនួសវិញ។ ការប្រមូលផ្តុំ និងការហែក្បួនជា បន្តបន្ទាប់ត្រូវបានរៀបចំឡើង ដោយក្រុមសកម្មជនមួយចំនួន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្រទេសស៊ីរីថ្មី លោក Ahmed Hussein al-Sharaa បាននិយាយថា អាជ្ញាធរស៊ីរីថ្មី ដែលដឹកនាំ ដោយក្រុមអ៊ីស្លាម Hayat Tahrir-al-Sham (HTS) មានបំណងចង់ រក្សាលក្ខខណ្ឌ ទំនាក់ទំនងយ៉ាងល្អជាមួយរុស្ស៊ី។ មេដឹកនាំថ្មីដែលត្រូវបានគេស្គាល់ ឈ្មោះថា Abu...
សេអ៊ូល៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរបស់លោក និងកូរ៉េខាងជើង នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោក ពូទីន បានធ្វើការកត់សម្គាល់នៅដើមខែនេះនៅក្នុងសារឆ្នាំថ្មីទៅកាន់លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង។ ដោយកត់សម្គាល់ថា កិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនានេះ បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ លោក...
បរតេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាញទំនាក់ទំនង តេលេក្រាមTelegram នៃបណ្តាញព័ត៌មាន សំខាន់ៗជាច្រើន របស់រុស្ស៊ីត្រូវបានបិទ នៅទូទាំងសហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ ។ប្រភពដដែលបានសរសេរទៀតថាប៉ុស្តិ៍ ដែលរងផលប៉ះពាល់ឥឡូវនេះ បានបង្ហាញនូវផ្ទាំងមួយដែលបញ្ជាក់ថា កា រចូលប្រើពួកវាត្រូវបានដាក់កម្រិតលើការចោទប្រកាន់ថាបំពានច្បាប់ក្នុងតំបន់ ជាមួយនឹងមាតិកាទាំងអស់មិន អាចប្រើបាននោះទេ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នេះបានឲ្យដឹងទៀតថាបណ្តាញដែលរងផលប៉ះពាល់រួមមានជំនាញរុស្ស៊ីនោះមានដូចជា RIA Novosti,...