ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បានប្រកាសពីការចាប់ផ្តើមសមយុទ្ធអាវុធ នុយក្លេអ៊ែរនៅជិតប្រទេសអ៊ុយក្រែន ជាអ្វីដែលខ្លួនបានហៅថា គឺជាការឆ្លើយតបទៅនឹង “ការគំរាមកំហែង” របស់លោកខាងលិច ។ ឆ្លងកាត់ការវាយលុកអស់រយៈពេល ២ឆ្នាំរបស់ខ្លួន មកលើប្រទេសអ៊ុយក្រែន ក្រុងម៉ូស្គូ បានឲ្យដឹងដដែលអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការត្រៀមខ្លួនដើម្បីដាក់ ពង្រាយអាវុធទាំងនោះ ប្រសិនបើប្រទេសនេះដឹងថា មានការគំរាមកំហែងដែលមាន ស្រាប់កើតឡើងចំពោះប្រទេសខ្លួន ។ ប្រទេសលោកខាងលិចបានចោទប្រកាន់...
ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី បានសម្រេចចិត្តផ្អាកការហាមឃាត់ លើការនាំចេញប្រេងសាំង ដែលបានណែនាំកាលពីដើមឆ្នាំនេះ។ យោងតាមសេចក្តីថ្លែងការណ៍នេះ រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឱ្យ ក្រុមហ៊ុនផលិតប្រេងឥន្ធនៈនាំចេញ ប្រេងសាំងជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា ហើយការហាមឃាត់នឹងនៅតែ មានសម្រាប់រយៈពេលចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបានពន្យល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយសារតែការផ្គត់ផ្គង់ប្រេងសាំង គ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក ក៏ដូចជាដើម្បីការពាររោងចក្រ ចម្រាញ់ប្រេងមួយចំនួនពីការកាត់បន្ថយ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនច្រានចោលនូវលទ្ធភាព នៃការបន្ទាបទំនាក់ទំនងការទូត របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈជាក់លាក់ណាមួយឡើយ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន TASS លោក Ryabkov បានឲ្យដឹងថា រុស្ស៊ីមិនដែលផ្តួចផ្តើមគំនិត ដើម្បីធ្វើការផ្លាស់ប្តូរបែបនេះ នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសណាតូផ្សេងទៀតឡើយ។ លោកបានលើកឡើងថា...
បរទេស ៖ ប្រទេសចិនគឺជាប្រទេសទីមួយដែលប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចបន្ទាប់ពីបានស្បថ ចូលកាន់តំណែងជាអាណត្តិទី ប្រាំរបស់លោក ដែលបង្ហាញពីអាទិភាព របស់រុស្ស៊ីក្នុងទំនាក់ទំនងអន្តរជាតិ ។ វាមិនច្បាស់ទេថាតើលោកពូទីន នឹងមកវៀតណាមឬក៏អត់ ប៉ុន្តែទំនាក់ទំនងកាន់តែរឹងមាំ រវាងរុស្ស៊ីនិង ចិន អាចធ្វើឱ្យទីក្រុងហាណូយ យកចិត្តទុកដាក់។ យោងតាមសារព័ត៌មាន BBC...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចនឹងចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះ សម្រាប់ការសាងសង់បំពង់បង្ហូរមេហ្គា Power of Siberia 2 ដែលគ្រោងនឹងបញ្ជូន ឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសចិន។ Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ បញ្ជូនឧស្ម័នរហូតដល់ ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់គាត់ នៅក្រៅប្រទេស ចាប់តាំងពីការបោះឆ្នោតឡើងវិញ។ ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃលើកនេះ ធ្វើឡើងនៅចំខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងមានជំនួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។ យោងតាមការតាមដានជាមុននៃ ដំណើរទស្សនកិច្ចដែលផ្តល់ ដោយជំនួយការប្រធានាធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានឃើញការកើនឡើង នៃទេសចរណ៍បរទេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងការមកដល់ជិត ២១៩០០០នាក់ ត្រូវបានកត់ត្រាទុកដោយក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ជិតពាក់កណ្តាលនៃតួលេខនេះ។ របាយការណ៍នេះបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស សរុបមកប្រទេសនេះមានចំនួនច្រើនជាងបីដង ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ យោងតាមសមាគមប្រតិបត្តិករទេសចរណ៍ នៃប្រទេសរុស្ស៊ីហៅកាត់ថា ATOR បានឱ្យដឹងថា ពលរដ្ឋចិនមានចំនួនជិត១០ម៉ឺននៃ ការធ្វើដំណើរទាក់ទងនឹង ទេសចរណ៍ក្នុងខែមករាដល់ខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានជំនួសមេបញ្ជាការជាន់ខ្ពស់ ចំពេលដែលរុស្ស៊ីបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Kharkov ។ ទីក្រុងធំទីពីររបស់អ៊ុយក្រែនមាន ទីតាំងនៅភាគឦសានរបស់ប្រទេស ហើយត្រូវបានការពារដោយក្រុមយុទ្ធសាស្ត្រ ប្រតិបត្តិការនៅក្នុងតំបន់ Kharkov ។ កាលពីចុងសប្តាហ៍មុន ថ្នាក់ដឹកនាំយោធាបានសម្រេចចិត្ត ជំនួសមេបញ្ជាការនៃការបង្កើតគឺលោក Yury Galushkinនៃអង្គភាព RBK-Ukraine...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា ប្រសិនបើបណ្តាប្រទេសលោកខាងលិច ចង់ដោះស្រាយវិបត្តិអ៊ុយក្រែន នៅលើសមរភូមិ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់រឿងនេះ។ លោក Lavrov បានឲ្យដឹងក្នុងអំឡុងពេល ពិគ្រោះយោបល់នៅសភាជាន់ខ្ពស់ថា “នេះជាសិទ្ធិ [ប្រទេសលោកខាងលិច] របស់ពួកគេ ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះ នៅសមរភូមិ នោះវានឹងស្ថិតនៅក្នុងសមរភូមិ”។ លោក...