បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា ការដែលមិនចូលរួម ក្នុងការប្រណាំងអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនមែនជាជម្រើស សម្រាប់ប្រទេសរុស្ស៊ីនោះទេ។ លោកPutin បានធ្វើអត្ថាធិប្បាយ លើបច្ចេកវិទ្យានេះ ក្នុងការឆ្លើយតបទៅនឹងសំណួរ មួយនៅឯកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃព្រហស្បតិ៍នៃវេទិកាពិភាក្សា Valdai ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងទីក្រុង Sochi...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែនថា មេដឹកនាំអ៊ុយក្រែន Vladimir Zelensky នឹងគ្មានអំណាចក្នុងការ តវ៉ាប្រឆាំងឡើយ ប្រសិនបើប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump សម្រេចចិត្តថាគាត់ចង់ ឱ្យទីក្រុងគៀវបញ្ឈប់ការប្រយុទ្ធ និងទទួលយកសន្តិភាពជាមួយរុស្ស៊ី។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនទាន់ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឡើយទេ ប៉ុន្តែអ្នកទាំងពីរទំនងជានឹងនិយាយ នៅពេលខាងមុខឆាប់ៗនេះខណៈដែល លោក Putin បាននិយាយមុននេះថា លោកបានត្រៀមខ្លួនជាស្រេច...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុងម៉ូស្គូ មិនបានបញ្ចេញមតិយោបល់ ណាមួយអំពីលោក ដូណាល់ ត្រាំ ដែលបានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០២៤ ខណៈឥស្សរជនកាន់ អំណាចរបស់ក្រុង វ៉ាស៊ីនតោន នៅតែបន្តរក្សារបៀបវារៈប្រឆាំងនឹង រុស្ស៊ី ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនមានការលើកឡើង អំពីប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោតទេ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Vedomosti បានរាយការណ៍ដោយដកស្រង់ ទិន្នន័យពីក្រុមហ៊ុន ថាមពលយក្ស Gazpromការនាំចេញឧស្ម័ន របស់រុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប និងប្រទេស Moldovaតាមរយៈអ៊ុយក្រែនកំពុងខិតជិត ដល់កម្រិតអតិបរមា ដែលអាចធ្វើទៅបាន ដោយប្រើប្រាស់ហេដ្ឋារចនា សម្ព័ន្ធដែលមានស្រាប់។ ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីវិទ្យុជាតិប៉ូឡូញ Polskie បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយ ដកស្រង់សម្តីមន្ត្រីសហភាពអឺរ៉ុបថា គណៈកម្មការអឺរ៉ុបទំនងជាមិនបង្ហាញ សំណើណាមួយសម្រាប់ កញ្ចប់ទណ្ឌកម្មថ្មីដែលផ្តោតលើប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះទេ ដោយសារតែការជំរុញជា បន្តបន្ទាប់ពីប្រទេសហុងគ្រី។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ របស់សារព័ត៌មានរដ្ឋនេះ បានបញ្ជាក់ទៀតថា៖ការដាក់ទណ្ឌកម្មថ្មីនឹងមិន អាចទៅរួចទេក្រោមអធិបតីភាពហុងគ្រីបច្ចុប្បន្ននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយទីក្រុងប្រ៊ូសែលកំពុងរង់ចាំទីក្រុង Warsaw...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានក្លាយជាឧបករណ៍មួយនៅក្នុងដៃរបស់រដ្ឋាភិបាលលោកខាងលិច និងអង្គការណាតូ។ ការលើកឡើងដោយក្រុមមន្ត្រីពិសេសតំណាងឲ្យ IMF ដែលត្រៀមនឹងការចាកចេញពីតំណែង Aleksey Mozhin។គាត់ បានធ្វើការកត់សម្គាល់ដែរថាទោះបីជាយ៉ាងណាក្តី អង្គភាពនៅតែអាចបម្រើគោលបំណងមានប្រយោជន៍ ប្រសិនបើមានតែវាជាប់នឹងធម្មនុញ្ញរបស់ខ្លួន។ IMF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ហើយបច្ចុប្បន្នមានប្រទេសចំនួន១៩០ ដែល IMF ធ្លាប់បានប្រកាសថានឹងធ្វើការឆ្ពោះទៅរកការសម្រេចបាននូវ កំណើនប្រកបដោយនិរន្តរភាព...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសក្រុងព្យុងយ៉ាង បានថ្លែងនៅទីក្រុងម៉ូស្គូ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសឯកោមួយនេះ នឹងធ្លាក់ចូលទៅក្នុងជម្លោះអ៊ុយក្រែន ។លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ សមភាគីរុស្ស៊ី លោកស្រី Sergei Lavrov នៅទីក្រុងម៉ូស្គូ ។ លោកស្រីនៅទីក្រុងម៉ូស្គូ ខណៈប្រទេសលោកខាងលិច បានបញ្ជាក់ថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ កាលពីថ្ងៃសុក្រថា ជម្លោះនៅមជ្ឈិមបូព៌ា អាចដោះស្រាយបាន ដោយការបញ្ឈប់អំពើហិង្សា និងបង្កើតលក្ខខណ្ឌ សម្រាប់ការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោកបានបន្ថែមថា “នឹងមិនមានអ្នកឈ្នះទេ” នៅក្នុងសង្រ្គាម ដែលកំពុងបន្តនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា ទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទំនងជាចូលរួមក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា វាគឺជា “សញ្ញានៃភាពទន់ខ្សោយ” ដោយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ហាក់ដូចជាអស់សង្ឃឹម ក្នុងតម្រូវការរបស់លោក សម្រាប់កងកម្លាំងកូរ៉េខាងជើង ចំពេលមានការខាតបង់...