ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងរុស្ស៊ី បន្តធ្វើការសម្រាប់ការសម្របសម្រួល យុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធនៅកម្រិតអន្តរជាតិ និងពហុភាគី ជំរុញដំណើរការ សម្រាប់ពិភពលោកពហុប៉ូល និងប្រជាធិបតេយ្យនីយកម្ម ក្នុងទំនាក់ទំនងអន្តរជាតិ និងប្រកាន់ខ្ជាប់នូវបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថាមីស៊ីល ចំនួន២របស់ប្រទេសរុស្សី បានសម្លាប់មនុសសយ៉ាងហោចណាស់៥នាក់ និងរបួស៣១នាក់ផ្សេងទៀតក្រោយពេលដែលវាបានវាយប្រហារចំអគារអាផាតមិនមួយកន្លែង នៅភាគខាងកើតទីក្រុង Pokrovsk។ ទាំងវិដេអូនិងរូបភាពត្រូវបានបង្ហាញដោយមន្ត្រីអ៊ុយក្រែន ដោយអគារស្នាក់កំពស់៥ជាន់ត្រូវបានបំផ្លិចបំផ្លាញ ហើយរថយន្តហោះសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយក្រុមមនុស្សដែលទទួលរងរបួស។ ប្រភពដែលបានចេញផ្សាយដោយរ៉យទ័រ បានសរសេរដែរថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន៤នាក់ជាជនស៊ីវិល ហើយមកទល់ពេលនេះប្រតិបត្តិការតាមស្វែងរកអ្នកនៅមានជីវិត និងកប់នៅពីក្រោមអគារបែកបាក់នៅតែបន្តធ្វើនៅឡើយ។ លោក...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ “ការវាយប្រហារភេរវកម្ម” របស់ទីក្រុងគៀវ លើនាវាស៊ីវិលរុស្ស៊ី នៅច្រកសមុទ្រឃើច។ មជ្ឈមណ្ឌលជួយសង្គ្រោះ និងសម្របសម្រួលដែនសមុទ្រនៃទីក្រុង Novorossiysk បានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានបើកវាយប្រហារនាវា ដឹកប្រេងរបស់រុស្ស៊ី នៅច្រកសមុទ្រឃើច បណ្តាលឱ្យខូចខាតដល់ បន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង...
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Tass បានឲ្យដឹងថា យន្តហោះចម្បាំង Su-30 របស់រុស្ស៊ី “បានអមដំណើរ” យន្ដហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិក ឆ្លងកាត់សមុទ្រខ្មៅ។ សារព័ត៌មាន Tass បានដកស្រង់សម្តី របស់មជ្ឈមណ្ឌលគ្រប់គ្រង ការពារជាតិរបស់រុស្ស៊ីថា “កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធរ៉ាដា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើការវាយប្រហារដ៏សាហាវ មកលើមជ្ឈមណ្ឌលលាងឈាមថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោយពីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។ការវាយប្រហារដោយឡែកមួយ បានវាយប្រហារមកលើរោងចក្រសំខាន់មួយ ដោយការវាយប្រហារទាំង២បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុង គៀវ...
បរទេស ៖ អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស បានបំផ្លាញកេរ្តិ៍ឈ្មោះ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ដោយការទិញ “ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម” របស់ខ្លួនប្រឆាំងនឹង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។ យោងតាមសារព័ត៌មាន...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះ លើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម មន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់ បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយ បរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Sputnik កាលពីថ្ងៃអង្គារឲ្យដឹងថា ទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញភ្លាមៗ នៅពេលដែលលក្ខខណ្ឌទាក់ទងនឹងប្រទេសរុស្ស៊ីត្រូវបានបំពេញ។ កាលពីព្រឹកថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានឲ្យដឹងថា សហរដ្ឋអាមេរិក បានមើលឃើញសញ្ញាដែលបង្ហាញថា ប្រទេសរុស្ស៊ី...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk របស់ប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Warsaw (ប៉ូឡូញ) មិនបានបង្ហាញពីភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថា ឧទ្ធម្ភាគចក្របេឡារុស្ស២គ្រឿងរបស់បេឡារុស្ស បានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយក្រសួងការពារជាតិ បានទទូចថា មិនមានការរំលោភបំពានបែបនេះកើតឡើងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ី ចំពោះតួនាទីរបស់ពួកគេ ដែលគេហៅថា ជា “ការផ្តន្ទាទោសដោយហេតុផលរឿងនយោបាយ” លើអ្នកនយោបាយប្រឆាំងរុស្ស៊ី គឺរូបលោក Vladimir Kara-Murza ដោយអំពាវនាវឱ្យមានការដោះលែង ជនជាតិអង់គ្លេសចំនួន២ររូប ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឈ្មោះថា...