បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើការសងសឹកនិងប្រឆាំង ដាច់ខាតនៃការប៉ុនប៉ង់ទាំងឡាយក្នុង ការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីសំណាក់កងកម្លាំងអ៊ុយក្រែន។ លោកស្រីបានបន្តទៀតថា៖រុស្ស៊ីនឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែន មកលើរោងចក្រនុយក្លេអ៊ែរដែលធំ បំផុតជាងគេនៅអឺរ៉ុបមួយនេះ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញផ្គត់ផ្គង់ថាមពលរបស់ស្ថានីយ៍ និងព្រមតាំងទីតាំង នានាក្នុងទីក្រុង Energodar ផង។ នៅមុននេះបន្តិច ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin...
បរទេស៖អភិបាលក្រុង Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបានបាញ់ផ្លោងគ្រាប់កាំភ្លើង ធំជាង៥០០គ្រាប់ ក្បែរព្រំដែនជាមួយនឹងរុស្សី ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដល់អ្នកណាម្នាក់ឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើបណ្តាញ Telegram លោកបានបន្តថាគ្រាប់កាំភ្លើងធំប្រមាណជា៤៦០គ្រាប់បានបាញ់សំដៅត្រឹមតែស្រុក Shebekino មួយប៉ុណ្ណោះខណៈដែលប្រមាណជា៦០គ្រាប់ ទៀតត្រូវបានបាញ់លើទីតាំងផ្សេងចេញពីយន្តហោះដ្រូន។ ក្នុងនោះផងដែទីតាំងស្នាក់នៅបណ្តោះអាសន្ន Novaya Tavolzhanka ដែលស្ថិតនៅក្នុងស្រុកជាមួយគ្នានេះ បានទទួលរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ប្រមាណជា៥៧...
ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។ ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
គៀវ៖ ការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន អាចរារាំងការផ្គត់ផ្គង់ទឹកសាបដល់តំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី ដែលជាធាតុផ្សំសំខាន់នៃការកាន់កាប់របស់ទីក្រុងមូស្គូ នៅលើឧបទ្វីប ដែលជាអាទិភាព សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃបើកដំណើរការពេញលេញ នៃការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទំនប់នេះលាតសន្ធឹងលើទន្លេ Dnieper ដែលបច្ចុប្បន្នជាផ្នែកមួយនៃជួរមុខរវាងកងកម្លាំងអ៊ុយក្រែន នៅច្រាំងខាងលិចរបស់ខ្លួន និងរុស្ស៊ី នៅភាគខាងកើតនៃទន្លេ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មានករណីផ្ទុះបាក់ទំនប់សល់ពីសម័យសូវៀត នៅតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានគ្រោះទឹកជន់លិចទូទាំងតំបន់សមរភូមិមុខសង្រ្គាម ។ កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្ទុះបាក់ទំនប់មួយនេះ ។ខ្សែវីដេអូដែលមិនបានផ្ទៀងផ្ទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការផ្ទុះ យ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់ Kakhovka ហើយមានខ្សែវីដេអូផ្សេង ទៀតបានបង្ហាញពីទឹកហៀរតាមសំណល់នៃទំនប់នេះ...
គៀវ៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព វាយលុកប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃតំបន់ជួរមុខ។ លោកស្រី Maliar បានសរសេរនៅក្នុងសារ Telegram ឲ្យដឹងថា “នៅក្នុងទិសដៅជាក់លាក់ យើងកំពុងឆ្ពោះទៅរកសកម្មភាពវាយលុក” នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានឲ្យដឹងថា ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាព ដោយបានកត់សម្គាល់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត RIA Novosti កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសរុស្សីបានបើក ការបាញ់ទប់ស្កាត់យោធារបស់អ៊ុយក្រែន មិនឲ្យអាចធ្វើដំណើរឆ្លងកាត់ទន្លេ Dnieper ក្នុងតំបន់ Kherson បានឡើយ។ ជាលទ្ធផលនោះផងដែររុស្សី បានបើកការបាញ់ប្រហារ ទំលាក់យន្តហោះចម្បាំង Su-25មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំងទាំងពីរគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការតាមផ្លូវការអាកាស ដើម្បីទប់ទល់ប្រតិបត្តិការ ផ្លូវគោករបស់អ៊ុយក្រែន។ ប្រភពដដែលបានអះអាងទៀតថា...
ម៉ូស្គូ៖ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា យន្តហោះដ្រូនអត្ដឃាត Shahed-136 ផលិតដោយអ៊ីរ៉ង់ ដូចរូបភាពនៅលើទីក្រុងគៀវ កំពុងបំផ្លាញប្រព័ន្ធការពារ ដែនអាកាសរបស់ពួកគេ ហើយទីក្រុងម៉ូស្គូ ក៏បានអះអាងដែរថា រុស្ស៊ីមានយន្តហោះដ្រូនអត្តឃាត របស់អ៊ីរ៉ង់គ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារជារៀងរាល់ថ្ងៃ ដើម្បីបង្ខូចប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ុយក្រែន។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បានឲ្យដឹងថា រុស្ស៊ី កំពុងប្រើប្រាស់យន្តហោះដ្រូន...
វ្លាឌីស្ដុក ៖ មន្ត្រីម្នាក់បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្តល់ការជូនដំណឹង អំពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) និងការបាញ់បង្ហោះដោយនាវាមុជទឹក (SLBM) ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៨ ដែលពាក់ព័ន្ធ ដើម្បីជៀសវាងការ កើនឡើងដ៏គ្រោះថ្នាក់។ អនុរដ្ឋមន្ត្រីការបរទេស លោក Sergey Ryabkov បានឲ្យដឹងថា “យើងពិតជាបានកត់សម្គាល់ពីចេតនារបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់នៅ ក្នុងពាក្យមួយ ដើម្បីបន្តបំពេញកិច្ចព្រមព្រៀងឆ្នាំ១៩៨៨...