ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្ស៊ី ត្រូវបានគេដឹងថា បានធ្លាក់នៅតំបន់ភាគខាងជើងនៃប្រទេស ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីបានធ្លាក់នៅតំបន់ Murmansk ភាគខាងជើងកាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តីរបស់ក្រសួងការពារជាតិបានឲ្យដឹងដូច្នេះ ។...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ងាកទៅរកទម្រង់បង្ខិតបង្ខំផ្សេងៗ ខណៈដែលខ្លួនជំរុញ ឱ្យបង្កើតសម្ព័ន្ធភាពក្នុងតំបន់ សំដៅប្រឆាំងនឹងគូប្រជែងភូមិសាស្ត្រ នយោបាយរបស់ខ្លួន រួមទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោល ការអះអាងដែលថា អ៊ុយក្រែនបានប៉ុនប៉ង ធ្វើឃាតប្រមុខរដ្ឋ ដោយប្រើយន្តហោះគ្មានមនុស្សបើក ។ លោក Dmitry Peskov បានច្រានចោលការ ចោទប្រកាន់នេះ ហើយថា នេះជា “ការប្រឌិត” ។ យោងតាមសារព័ត៌មាន...
បរទេស៖លោកអគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេស ប៉ូឡូញលោក Serge Andreyev កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថា លុយរបស់រុស្សីទាំងអស់ដែលមាននៅ ក្នុងគណនេយ្យរបស់ទូតនិងការិយាល័យពាណិជ្ជកម្មដែលស្ថិតនៅក្នុងទីក្រុង Warsaw ត្រូវបានរឹបអូសដោយព្រះរាជ អជ្ញារបស់ប្រទេសប៉ូឡូញ។ លោក Andreyev បានថ្លែងប្រាប់ RIA និងត្រូវយកមកចេញផ្សាយបន្តដោយ RT ថា៖ពួកយើងបានទទួលដំនឹង ពីការិល័យរបស់ព្រះរាជអជ្ញាថាមូលនិធិទាំងអស់ដែលមានគណនយ្យនៅក្នុងធនាគារ Santander Bank និងលុយរបស់ក្រុមការងារតំណាងរបស់អគ្គរដ្ឋទូតនោះត្រូវបានបញ្ជូនទៅកាន់គណនេយ្យរបស់ព្រះរាជអជ្ញាររបស់ប្រទេសប៉ូឡូញរួចរាល់ហើយ។ ធនាគារ...
បរទេស៖ ទីបំផុតរថក្រោះទំនើប និងថ្មីបំផុត របស់ប្រទេសរុស្សី T-14 Armata ត្រូវបានដាក់ពង្រាយហើយ ទៅក្នុងសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែន បានប្រកាសផែនការរុញច្រាន កងកម្លាំងរុស្សី ត្រឡប់ទៅវិញនោះ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក RIA Novosti បានឲ្យដឹងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមប្រើប្រាស់រថក្រោះទំនើបបំផុត Armata នៅក្នុងប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែនរួចរាល់ហើយ។ យោងតាមការបញ្ជាក់ដោយប្រភពដដែលបានឲ្យដឹងទៀតដែរថា T-14 បានបំពាក់មកជាមួយនឹងសមត្ថភាពការពារខ្លួនពីគ្រាប់ប្រឆាំងរថក្រោះជាច្រើនប្រភេទហើយក្រុមពីឡុតជាអ្នកបើកបរក៏ត្រូវបានទទួលការហ្វឹកហាត់ជាច្រើនរួចមកហើយនៅក្នុងតំបន់...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍នៅសប្តាហ៍នេះថា ប្រទេសរុស្ស៊ី អាចនឹងត្រូវបង្ខំឱ្យបញ្ជូននាវាចម្បាំងដ៏ល្បីឈ្មោះ Pyotr Velikiy ដែលជានាវាយោធាដើរ ដោយថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតនៅលើពិភពលោកទៅកាន់កន្លែងសំណល់អេតចាយ ដោយសារតែតម្លៃនៃការថែទាំ និងទំនើបកម្មត្រូវបានគេចាត់ទុកថាខ្ពស់ពេក ។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្ត ចុងក្រោយបំផុតក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់ដោយទីក្រុងម៉ូស្គូ ដើម្បីកែលម្អកងទ័ពជើងទឹក ដែលជួបការលំបាករបស់ខ្លួន រួមទាំងនាវាផ្ទុកយន្តហោះ Admiral Kuznetsov...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរុស្ស៊ី Sukhoi-34 បានទម្លាក់គ្រាប់បែក ដោយចៃដន្យនៅទីក្រុង Belgorod ក្នុងទឹកដីរបស់ខ្លួន ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន ។ គ្រាប់បែកនេះបានបន្សល់ទុក នូវរណ្ដៅដីទំហំ២០ម៉ែត្រ ហើយបណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងមួយ គ្រាប់បែកបានបំផ្ទុះរថយន្តប៉ើង ទៅលើដំបូលហាងដែលនៅក្បែរនោះ ។ លោក...
បរទេស៖អត្រាអតិផរណាប្រចាំសប្តាហ៍របស់ប្រទេសរុស្សីបានបន្តធ្លាក់ចុះជាប់រហូតមកដល់សប្តាហ៍ដែលគិតចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៧ខែមេសាឬត្រឹមតែ២,៨២ភាគរយប៉ុណ្ណោះ។ តួលេខដែលត្រូវបានបង្ហាញដោយក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតដែរថាអត្រានេះបានបន្តធ្លាក់ចុះពីអត្រាអតិផរណាកាលពីសប្តាហ៍មុនដោយធនាគារកណ្តាលរុស្សីដែលមានប្រមាណជា៣,១៥ភាគរយ។ ក្រសួងសេដ្ឋកិច្ចដដែលក៏បានប្រកាសដែរថាក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃអតិផរណាបានកើតឡើងដោយសារតែអត្រាកំណើនយឺតនៃថ្លៃសេវា ក៏ដូចជាតម្លៃសំបុត្រយន្តហោះថោកជាងសម្រាប់ជើងហោះហើរក្នុងស្រុក។ ដោយឡែកតម្លៃអតិផរណានៅក្នុងវិស័យអាហារវិញគេមើលឃើញមានកំណើនតិចតួចឬប្រមាណជា០,០៨ភាគរយក៏ដោយសារតែការកើនឡើងនៃតម្លៃទំនិញជាបន្លែងនិងផ្លែឈើខណៈដែលទំនិញផ្សេងដែលមិនមែនជាអាហារគឺមិនមានការកើនឡើងនោះឡើយ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីមួយរូប នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ប្រទេសកូរ៉េខាងត្បូង មិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជាស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីរូបនោះថា “មិនមានច្បាប់ណាមួយនៅក្នុងច្បាប់ របស់កូរ៉េខាងត្បូងដែលហាមឃាត់...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជំពាក់សហគមន៍អន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិ ចំពោះការពន្យល់មួយ ហើយគួរតែចាត់វិធានការជាក់ស្តែងដើម្បីបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ចេញ ជាផ្លូវការនូវការព្រួយបារម្ភ ចំពោះសហរដ្ឋអាមេរិក ជុំវិញបញ្ហារបាយការណ៍ ស្តីពីចារកម្មរបស់ សហរដ្ឋអាមេរិក លើអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres...