បរទេស៖ថ្លែងទៅកាន់ក្រុមប្រឹក្សានៃអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធមនុស្សកាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពនៃប្រតិបត្តិការយោធារុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីខែកុម្ភៈ។ លោកប្រធានាធិបតីរុស្សីរូបបានលើកឡើងថា ប្រតិបត្តិការយោធាក្នុងអ៊ុយក្រែន នឹងចំណាយពេលបន្ថែមទៀត ក្នុងពេលនេះពីព្រោះថា រុស្សីចាំបាច់ត្រូវតែទទួលបានជោគជ័យ ទៅលើអ្វីដែលខ្លួនចង់បានជាមុនសិនដែល វាត្រូវការចំណាយពេលហើយទោះបីជាយ៉ាងណាក្តីចំណុចខ្លះរុស្សី គឺបានទទួលលទ្ធផល គាប់ប្រសើររួចទៅហើយ។ លោក Putin បានថ្លែងបែបនេះថា៖ ជាការពិតណាស់ប្រតិបត្តិការនេះប្រហែលជាត្រូវការពេលវេលា ដំណើរការយូរបន្តិច។សង្គ្រាមដែលចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមគាំទ្រពីក្រោយក្រុមជាតិនិយមដើម្បីធ្វើរដ្ឋប្រហារនៅក្នុងទីក្រុងគៀវ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធថា សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធនឹង ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន លើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានប្តេជ្ញាបន្តផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវអ្វីដែលអ៊ុយក្រែនត្រូវការ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបដិសេធការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអំពី ឧបករណ៍បាញ់បង្ហោះ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាកាសយានដ្ឋានរុស្ស៊ីទី៣ត្រូវបានដុតបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានបង្ហាញសមត្ថភាពថ្មីដែលអាចជ្រាបចូលបានរាប់រយគីឡូម៉ែត្រចូលទៅក្នុងលំហអាកាសរុស្ស៊ី ជាមួយនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ ។ មន្ត្រីនៅក្នុងទីក្រុង Kursk របស់រុស្ស៊ី បានឲ្យដឹងថា ចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៊ុយក្រែន បានបញ្ចេញរូបភាពនៃផ្សែងខ្មៅពីលើអាកាសយានដ្ឋាន បន្ទាប់ពីការវាយប្រហារចុងក្រោយកាលពីថ្ងៃអង្គារ ។ អភិបាលខេត្តបានលើកឡើងថា...
គៀវ៖ ក្រុមមន្ត្រីលោកខាងលិចបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានអស់ស្តុកទុក នូវយន្តហោះដ្រូនធុន kamikaze ដែលផ្គត់ផ្គង់ដោយប្រទេសអ៊ីរ៉ង់ បន្ទាប់ពី “ភាពច្នៃប្រឌិត” របស់អ៊ុយក្រែន បានកម្ចាត់យន្ដហោះដ្រូនទាំងនេះស្ទើតែ ១០០ភាគរយ។ វាត្រូវបានគេយល់ថា រុស្ស៊ីបានអស់ស្ដុកទៅហើយ បន្ទាប់ការប្រើយន្ដហោះដ្រូនធុន Shahed 136 របស់ខ្លួនកាលពីពីរសប្តាហ៍មុន ហើយងាកមកប្រើកាំភ្លើងធំ ដែលប៉ាន់ស្មានចំនួន ៤០០គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី មិនរាប់បញ្ចូលលទ្ធភាពនៃ ការកាត់បន្ថយផលិតកម្មប្រេង របស់ខ្លួនក្នុងកម្រិតមធ្យមនោះទេ ដោយសារ “ស្ថានភាពមិនច្បាស់លាស់” ដែលបណ្តាលមកពីការសម្រេចចិត្ត របស់សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G7) ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅរបស់រុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីលោក Alexander Novak បានលើកឡើងថា “ប្រេងរុស្ស៊ីកំពុងមានតម្រូវការ នៅលើទីផ្សារពិភពលោក ហើយនឹងស្វែងរកអ្នកទិញបាទ យន្តការដឹកជញ្ជូន និងខ្សែសង្វាក់នឹងផ្លាស់ប្តូរឥឡូវនេះ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Aleksandr Novak កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ប្រេងរបស់រុស្សីនឹងស្ថិតនៅក្នុង កម្រិតដែលមានតំរូវការខ្លាំងជានិច្ច ទោះបីជាលោកខាងលិច ជាពិសេសអឺរ៉ុបនិងអាមេរិក បានព្យាយាមបន្ថែមដាក់ការទណ្ឌកម្ម មកលើការនាំចេញរបស់រុស្សីក្តី។ សេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើឡើង នៅក្រោយពេលដែលអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងទៅនឹងការនាំចេញប្រេងឆៅ របស់រុស្សីដើម្បីធ្វើយ៉ាងណាឲ្យតម្លៃប្រេង របស់រុស្សីធ្លាក់ចុះមកត្រឹមតែ ៦០ដុល្លារក្នុងមួយបារ៉ែលដែលការសម្រេចចិត្ត ចុងក្រោយនេះបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសសមាជិករបស់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន គិតត្រឹមខែវិច្ឆិកា ប៉ុណ្ណោះ បានបាត់បង់ជីវិតយោធារបស់ខ្លួន ដល់ទៅជាង៨០០០នាក់ ព្រមទាំងសព្វាវុធយោធា ជាច្រើនផ្សេងទៀត។ លោក Shoigu បានអះអាងលំអិតថា យោធាអ៊ុយក្រែន ប្រមាណជា៨៣០០នាក់ យន្តហោះ៥គ្រឿង ឧទ្ធម្ភាគចក្រ១០គ្រឿង...
ម៉ូស្គូ៖ អ៊ុយក្រែន បានរាយការណ៍ពីការរារាំងថ្មីនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងបានបិទតម្លៃប្រេង ដែលមានន័យថាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនចុះខ្សោយ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងទីក្រុងគៀវ និងទីក្រុងផ្សេងទៀត ខណៈអ៊ុយក្រែនរាយការណ៍ពីការវាយប្រហាររយៈចម្ងាយឆ្ងាយពីនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដីគោករុស្ស៊ី។ លោក Kyrylo Tymoshenko ជំនួយការរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួច ដែលបានបំផ្លាញផ្ទះនៅតំបន់ Zaporizhzhia ។ នៅទីក្រុង Odesa...
ម៉ូស្គូ៖ លោក Vyacheslav Volodin ប្រធានសភា Duma នៃរដ្ឋរុស្ស៊ីបានឲ្យដឹងថា ពិភពលោកគួរតែមានពហុប៉ូល ប៉ុន្តែសហរដ្ឋអាមេរិកព្យាយាមរារាំងការអភិវឌ្ឍន៍របស់ប្រទេសផ្សេងទៀតដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន។ វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ – ការដាក់ទណ្ឌកម្មខុសច្បាប់ ការបង្ខូចកេរ្តិ៍ឈ្មោះ ការបំភិតបំភ័យ ការបំប៉ោងជម្លោះ – ក្នុងគោលបំណងបំផ្លាញតម្លៃប្រពៃណី ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនារបស់ប្រទេសដទៃ។ លោក...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងដំណើរការ និងនៅដដែល ទោះបីជាមានការវាយប្រហារដោយ មីស៊ីលចុងក្រោយរបស់រុស្ស៊ី ទៅលើកន្លែងថាមពលក៏ដោយ ។ លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថារោងចក្រថាមពលនៅក្នុងតំបន់គៀវ នៅភាគខាងជើងអ៊ុយក្រែន តំបន់ Vinnytsya កណ្តាល...