គៀវ៖ មន្រ្តីអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហានរាប់រយនាក់ និងរថក្រោះយ៉ាងតិច ៥គ្រឿង ក្នុងឱកាសបុណ្យណូអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អគ្គសេនាធិការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានរុស្ស៊ីសរុបចំនួន ១០២,៦០០នាក់ បានស្លាប់ចាប់តាំងពីរុស្ស៊ីបានបើកការ ឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ទាហានប្រហែល ៥៥០នាក់ បានស្លាប់នៅចន្លោះថ្ងៃបុណ្យណូអែល និងថ្ងៃប្រដាល់។...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់ដុនបាស របស់អ៊ុយក្រែន គឺពិតជាលំបាកខ្លាំងណាស់ ដោយសារកងកម្លាំងរុស្ស៊ី បន្តប្រើប្រាស់ធនធានដែលមាន ដើម្បីសម្រេចបាននូវ វឌ្ឍនភាពមួយចំនួន ។ លោកបានលើកឡើងថា “ខ្សែប្រយុទ្ធជួរមុខនៅតំបន់ Bakhmut, Kreminna និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ដុនបាស ដែលឥឡូវនេះត្រូវការកម្លាំង និងការប្រមូលផ្តុំអតិបរមា ។ ស្ថានភាពនៅទីនោះគឺពិបាក...
ម៉ូស្គូ៖ ទាហាន ៣នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការបំផ្ទុះយន្តហោះដ្រូន នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ ប្រព័ន្ធផ្សព្វផ្សាយគាំទ្រវិមានក្រឹមឡាំងបានឲ្យដឹងថា ទាហានត្រូវបានសម្លាប់ ដោយការធ្លាក់កំទេចកំទី បន្ទាប់ពីយន្តហោះដ្រូន របស់អ៊ុយក្រែនត្រូវ បានបាញ់ទម្លាក់។ ការបំផ្ទុះនៅមូលដ្ឋានទ័ព Engels ក្នុងប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ៦០០...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ីទាក់ទងនឹង ជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក ពូទីន ប្រាប់ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃអាទិត្យ “ខ្ញុំជឿជាក់ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជាក់អំពីបំណងរបស់ រដ្ឋាភិបាលទីក្រុងគៀវដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាមួយដើម្បី សន្តិភាពមួយដែលអាចនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។ លោក Kuleba បានថ្លែងដែរថា៖ អង្គការសហប្រជាជាតិ អាចជាទីកន្លែងនិងអ្នកសម្របសម្រួល សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះហើយសង្ឃឹមថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres នឹងក្លាយជាបុគ្គលដ៏សំខាន់ដូចគ្នាក្នុងការ រៀបចំដំណើរការចរចានេះ...
តូក្យូ៖ ប្រទេសជប៉ុន បានផ្លាស់ប្តូរយ៉ាងសំខាន់ នៅក្នុងគោលនយោបាយ ថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានបណ្តាលឱ្យមាន ការរំខានដល់ទីផ្សារទំនិញ និងតម្លៃថាមពលកើនឡើង។ ជាមួយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើថាមពលនុយក្លេអ៊ែរ សមាជិកសភា និងមន្ត្រីបានជ្រើសរើស មិនសាងសង់រ៉េអាក់ទ័រថ្មី ក្រោមការបារម្ភពីសុវត្ថិភាព ក្នុងចំណោមសាធារណជន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីមានឯកសារមួយ ដែលមានឈ្មោះមន្ត្រីអាមេរិកសំខាន់ៗ ដែលត្រួតពិនិត្យកម្មវិធីជីវសាស្ត្រ យោធារបស់អ៊ុយក្រែន នេះបើតាមលោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ អ្នកចូលរួមរួមមាន Kenneth Myers អតីតប្រធានទីភ្នាក់ងារកាត់បន្ថយ ការគំរាមកំហែងផ្នែកការពារ ជាមួយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Tara O’Toole អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃអាទិត្យថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីគឺ “រឹងមាំ” ហើយរាល់ការប៉ុនប៉ងខាងក្រៅ ដើម្បីសាបព្រួសភាពមិនចុះសម្រុង រវាងប្រទេសជិតខាង គឺនឹងក្លាយទៅជាឥតប្រយោជន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wang បាននិយាយក្នុងអំឡុងពេលសុន្ទរកថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងមូស្គូកំពុងស្វែងរក ការប្រមូលផ្តុំប្រជាជនរុស្ស៊ី ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមរុះរើប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia-1 មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា ទោះបីជាទីក្រុងមូស្គូព្យាយាម ដោះស្រាយជម្លោះដែលកំពុងកើតមាន ទាំងអស់ជាមួយលោកខាងលិច...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍ របស់ប្រទេស និងប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ពូទីន ប្រាប់ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃអាទិត្យ “ខ្ញុំជឿជាក់ថា...