បរទេស៖ ប្រទេសរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបន្ថែមមនុស្សចំនួន ៩២នាក់ទៅក្នុងបញ្ជីរបស់ខ្លួន នៃជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមទាំងអ្នកកាសែតមកពីកាសែត The New York Times, The Washington Post, The Wall Street Journal និងមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកអត្តឃាត ៧៤ គ្រឿងចូលទៅក្នុងទឹកដីរបស់ខ្លួន ដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកទី ៣ ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានដណ្តើមយកតំបន់ បន្ថែមទៀតនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានឲ្យដឹងថា “អគ្គមេបញ្ជាការលោក Oleksandr Syrskyi ក៏បានរាយការណ៍អំពីប្រតិបត្តិការ របស់យើងនៅក្នុងតំបន់ Kursk...
ប៉ារីស ៖ រដ្ឋអាជ្ញាសាធារណៈប៉ារីសលោក Laure Beccuau បានប្រកាសកាលពីយប់ថ្ងៃពុធថា លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសេវាផ្ញើសារ Telegram ត្រូវបានដោះលែងកាលពីថ្ងៃពុធ បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (ប្រហែល ៥,៦លានដុល្លារអាមេរិក) ប៉ុន្តែលោកត្រូវបានគេតម្រូវឱ្យ រាយការណ៍ទៅប៉ូលីសពីរដងក្នុងមួយសប្តាហ៍។ លោក Beccuau...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មាធិការអឺរ៉ុប កំពុងស៊ើបអង្កេតថា តើ Telegram បានបំពានច្បាប់ឌីជីថល របស់សហភាពអឺរ៉ុប ដោយការខកខានក្នុងការផ្តល់លេខ អ្នកប្រើប្រាស់ត្រឹមត្រូវឬអត់។ ប្រភពដដែលបានសរសេរទៀតថា ការស៊ើបអង្កេតរបស់ EU ធ្វើឡើងស្របពេលការស៊ើបអង្កេត របស់រដ្ឋាភិបាលបារាំង លើសកម្មភាពឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ នៅលើកម្មវិធីផ្ញើសារ ដែលនាំទៅដល់ការចាប់ខ្លួន...
បរទេស៖ លោក Aleksandr Mantytsky ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងបន្តគាំទ្រទីក្រុង Dhaka (បង់ក្លាដែស) ក្នុងឆាកអន្តរជាតិ ខណៈលោកបានជួបជាមួយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus ដែលជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសស្ថិតនៅអាស៊ីខាងត្បូងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤...
គៀវ៖ កងទ័ពអ៊ុយក្រែន បានរឹបអូសយកការតាំងទីលំនៅចំនួន ១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ទាំងផ្នែកកម្លាំងមនុស្ស...
ម៉ូស្គូ៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានពីហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ដោយសារជម្លោះនៅក្បែរនោះ។ លោក Grossi បានឲ្យដឆងបន្ទាប់ពីបានទៅទស្សនារោងចក្រនៅតំបន់ Kursk របស់រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីវាយតម្លៃស្ថានភាព និងធ្វើការជាមួយសហការីរុស្ស៊ី អំពីដំណោះស្រាយ ចំពោះបញ្ហាបច្ចុប្បន្នថា “មានហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរនៅទីនេះ”...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាអ្នកដែលតែងតែចង់ធ្វើការគ្រប់គ្រង ទាំងស្រុងនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាមូលហេតុដែលវារៀបចំការ ចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov។ ការលើកឡើងដែលធ្វើដោយប្រធានសភា នៃរដ្ឋ Duma របស់ប្រទេសរុស្ស៊ីលោក Vyacheslav Volodin។សមាជិកសភាជាន់ខ្ពស់រូបនេះ បានធ្វើការបង្ហោះនៅលើបណ្តាញទំនាក់ទំនង Telegram...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បុគ្គលិករដ្ឋាភិបាលរុស្ស៊ី មិនគួរប្រើកម្មវិធីផ្ញើសារណាមួយ សម្រាប់គោលបំណងផ្លូវការឡើយ ព្រោះថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ មានសុវត្ថិភាពក្នុងលក្ខខណ្ឌ នៃសន្តិសុខព័ត៌មាន រួមទាំង Telegram ផងដែរ។ ការលើកឡើងដែលត្រូវបានធ្វើដោយ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov ក្នុងអំឡុងពេលដែលលោក បានថ្លែងជាមួយអ្នកសារព័ត៌មាន...