គៀវ/ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាក្នុងការរៀបចំច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល នៅក្នុងកិច្ចចរចាជុំទីពីរក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Mykhailo Podoliak បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ។ លោក Podoliak បានសរសេរលើបណ្តាញ Twitter ថា “មានដំណោះស្រាយសម្រាប់តែការរៀបចំច្រករបៀងមនុស្សធម៌ប៉ុណ្ណោះ” ។...
ម៉ូស្គូ៖ សាជីវកម្មអវកាសរដ្ឋ Roscosmos បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តបញ្ឈប់ការចែកចាយម៉ាស៊ីនរ៉ុក្កែតទៅសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងរលកថ្មីនៃទណ្ឌកម្មរបស់លោកខាងលិចទាក់ទងនឹងជម្លោះអ៊ុយក្រែន។ អគ្គនាយក Roscosmos លោក Dmitry Rogozin បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា “ការចែកចាយបែបនេះមានសកម្មភាពខ្លាំងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងម៉ាស៊ីន RD-180 ដែលផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែត Atlas-V” ។ នៅក្នុងនោះដែរលោក បានស្នើឱ្យសហរដ្ឋអាមេរិក “ហោះហើរលើអំបោសរបស់ពួកគេ” បានន័យថា...
ភ្នំពេញ៖ ខណៈភាពតានតឹង នៅក្នុងសមរភូមិរុស្ស៊ីនិងអ៊ុយក្រែន បាននឹងកំពុងបន្តយ៉ាងក្ដៅគគុកនោះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹង អឺរ៉ុបនិងប្រទេសលោកខាងលិច កំពុងបង្កើតឱ្យមានចលនា គាំទ្រអ៊ុយក្រែន ថ្កោលទោសរុស្ស៊ី ខណៈកម្ពុជាប្រកាសប្រឆាំងនឹងសង្គ្រាមរួចជាស្រេច។ ក្នុងនាមជាអ្នកស្អប់សង្គ្រាម និងស្រលាញ់សន្តិភាព លោក សយ សុភាព...
អ្នកសរសេរប្រវត្តិសាស្ត្រ ប្រហែលលែងកំណត់ Mikhail Gorbachev ថាជាអ្នកដែលបានធ្វើឱ្យសហភាពសូវៀតរលំរលាយ តែ Putin វិញទេ ដែរបានរុញ រុស្សីឱ្យឆ្ពោះទៅកាន់ភាពវិនាសហិនហោច បាត់កិត្យានុភាពជាតិ បន្ទាប់ពីជនកំណាច Staline នោះ ។ ការបំផុសសង្គ្រាម រុស្សី-អ៊ុយក្រែន លើកនេះគឺ Putin ជាអ្នកដែលបានប្រែក្លាយ ប្រជាជាតិអ៊ុយក្រែន ឱ្យក្លាយទៅជាពួក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank,...
បរទេស ៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Roscosmos បានព្រមានទៅពួក Hacker ដែលប៉ុនប៉ងបង្អាក់ប្រតិបត្តិការ ផ្កាយរណប របស់ប្រទេសរុស្ស៊ី ដែលសកម្មភាព របស់ពួកគេអាចត្រូវបាន វែកញែកថាជា “ហេតុនៃសង្គ្រាម (casus belli) នោះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញពីភាពត្រឹមត្រូវ នៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT...
Update: លោក Biden នឹងរៀបចំ កិច្ចប្រជុំកំពូល តាមOnline ជាមួយមេដឹកនាំក្រុម Quad ជប៉ុន អូស្ត្រាលី និងឥណ្ឌានៅថ្ងៃព្រហស្បតិ៍ជាមួយមេដឹកនាំក្រុម Quad ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ (AFP) សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសឥណ្ឌា និយាយថា ពួកគេនឹងផ្លាស់ប្តូរទស្សនៈ និងការវាយតម្លៃ អំពីការអភិវឌ្ឍន៍សំខាន់ៗ...
Breaking: លោក Biden នឹងរៀបចំកិច្ចប្រជុំកំពូលតាមOnlineជាមួយមេដឹកនាំ Quad ជប៉ុន អូស្ត្រាលី ឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ នេះ, (AFP)
ក្នុងសមយ័កាលសង្គ្រាមត្រជាក់ និងបន្ទាប់ពីមានការបង្កើតទ្បើងនៅអង្គការ NATO មក មានពាក្យស្លោកមួយ ដែលជាគោលដៅយុទ្ធសាស្ត្រថា រុញសូវៀតចេញ នាំអាមេរិកចូល និង កៀបអាល្លឺម៉ង់ កុំអោយងើប.(To keep the Russian out , to American in and to keep...
ម៉ូស្គូ/គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នំា២០២២ថា ខណៈដែលការចរចាជុំទី១ មិនទទួលបានលទ្ធផលជាក់ស្តែង គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន កំពុងរំពឹងថា កិច្ចចរចាសន្តិភាពជុំទី២ ដែលត្រូវបានគេរាយការណ៍ថា អាចប្រព្រឹត្តទៅនៅថ្ងៃពុធ ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការបន្តដំណើរការចរចារ ខណៈដែលពិភពលោក មានភាពតានតឹងជាមួយនឹងការដោះស្រាយ...