ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនរាក់ទាក់ ពីអង្គការណាតូ” ។ លោកបានលើកឡើងថា...
បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទ គឺ កាសែតនេះបានអះអាងថាមនុស្ស ១៨នាក់ ភាគច្រើន ជាកូន និងភរិយារបស់អ្នកការទូតរុស្ស៊ី បានចាកចេញពីប្រទេស អ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែមករា។ មនុស្សចំនួន ៣០ នាក់ទៀតត្រូវបានគេអះអាងថា បានចាកចេញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីនោះ ហើយអ្នកការទូតមកពីស្ថានកុងស៊ុលរុស្ស៊ីពីរផ្សេងទៀត (Kharkov និង Odessa) ត្រូវបានគេរាយការណ៍ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
ម៉ូស្គូ ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី និងលោកខាងលិច បានខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗ ក្នុងអំឡុងពេលការចរចា ក្នុងសប្តាហ៍នេះនៅទីក្រុង ហ្សឺណែវ និងទីក្រុងប្រ៊ុចសែល ។ ទីភ្នាក់ងារសារ ព័ត៌មាន RIA Novosti បានដកស្រង់សម្តី អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov...
ព្រុចសែល ៖ កិច្ចពិភាក្សា កាលពីថ្ងៃពុធរវាងតំណាង នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) និងរុស្ស៊ី បានបញ្ចប់ដោយគ្មាន លទ្ធផលច្បាស់លាស់ ដោយអគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានពណ៌នាអំពីភាពខុសគ្នា រវាងភាគីទាំងពីរថា “សំខាន់” និង “នឹងមិនងាយស្រួលលើចំណុចស្របគ្នាឡើយ” ។ លោក...
បរទេស៖ ស្របពេលធ្វើកិច្ចពិភាក្សាគ្នា ជាមួយណាតូ នៅក្នុងទីក្រុងព្រួចសែលនោះ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនដាក់ឱសានវាទនៅក្នុងកិច្ចចរចាគ្នា ជាមួយលោកខាងលិចនោះទេ ប៉ុន្តែត្រូវការចម្លើយច្បាស់លាស់ ចំពោះក្តីព្រួយបារម្ភសន្តិសុខរបស់ខ្លួន។ ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ចេញការទាមទារ របស់ខ្លួនដល់សម្ពន្ធមិត្តទាំង ៣០ប្រទេសរបស់ណាតូ ឲ្យមានការធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប ក្រោយមានកិច្ចពិភាក្សាគ្នា ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងហ្សឺណែវ ជាទីដែលភាគីទាំងពីរនៅតែបង្ហាញ គោលជំហររៀងខ្លួនផ្សេងគ្នា។...
ស៊ីអិនអិន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត” នេះបើយោងតាមការអានការអំពាវនាវរវាងមេដឹកនាំទាំងពីរ ដែលផ្តល់ដោយសេតវិមាន។ អ្នកទាំងពីរបានជួបជជែកគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក បៃដិន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន បន្ធូរបន្ថយវិបត្តិយោធា ដែលមិនចេះរីងស្ងួតនៅតាមព្រំដែនអ៊ុយក្រែន និងមុនពេលមន្ត្រីរុស្ស៊ី និងអាមេរិក...
ម៉ុស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ BelRos ថាប្រទេសរុស្ស៊ី មិនចង់ត្រលប់ទៅ “វាំងននដែក” វាំងននដែលមិនអាចបើកបាន ក្នុងទំនាក់ទំនងជាមួយ លោកខាងលិចវិញនោះទេ។ នៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងត្រលប់ទៅ “វាំងននដែក” ក្នុងទំនាក់ទំនងជាមួយ បណ្តាប្រទេសលោកខាងលិចដែរឬទេ អ្នកការទូតរូបនេះបានលើកឡើងថា ភាគីរុស្ស៊ីនឹងមិន ចាត់វិធានការបែបនេះទេ។...
បរទេស៖អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី បានធ្វើការព្រមានដល់ឯកអគ្គរដ្ឋទូតបរទេសនានា អំពីភាពមានហានិភ័យខ្ពស់នៃជម្លោះរវាងរុស្ស៊ីនិងប្រទេសជិតខាង គឺប្រទេសអ៊ុយក្រែន ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានគម្រាមធ្វើការឆ្លើយតបដោយយោធានិងបច្ចេកទេសផ្សេងៗ ប្រសិនបើលោកខាងលិចមិនដោះស្រាយក្តីព្រួយបារម្ភដែលលោកលើកឡើងទេ។ សារដ៏ថ្មីបំផុតពីទីក្រុងមូស្គូនេះ គឺជាប្រភេទសារដែលធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីលោកខាងលិចផ្សេងទៀតគិតថា លោក ពូទីន នឹងចាប់ផ្តើមធ្វើការវាយប្រហារមួយទៅលើប្រទេសអ៊ុយក្រែន បើទោះជាក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការព្រមានលោក ពូទីន ថាការធ្វើដូច្នោះនឹងនាំមកនូវការពិន័យយ៉ាងធ្ងន់ធ្ងរ។...
ម៉ូស្គូ៖ អ្នកជំនាញរុស្ស៊ីបានលើកឡើងថា វាគឺជា “គោលគំនិតនយោបាយបរទេសលែងប្រើ” នៅក្នុងពិភពសម័យទំនើប ដែលសហរដ្ឋអាមេរិកសង្កត់ធ្ងន់លើ “សត្រូវ” រួមទាំងរុស្ស៊ី និងចិន ជំនួសឱ្យការដោះស្រាយបញ្ហា។ លោក Andrey Kortunov អគ្គនាយកនៃក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី បានសរសេរថា “គោលនយោបាយការបរទេសដ៏ឆ្លាតវៃ ត្រូវផ្តោតលើបញ្ហាអន្តរជាតិ ជាជាងលើសត្រូវបរទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “គ្មានស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាននៅក្នុងទ្វីបអឺរ៉ុបអាចសាងសង់ និងទ្រទ្រង់បានដោយគ្មានការចូលរួមពីរុស្ស៊ីឡើយ។...