ម៉ូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន “ការឆ្លើយតបដ៏សក្តិសម” ជាមួយនឹងភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការដកកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំប្រតិបត្តិការមួយ តាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “ខ្មាំងសត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា វាជារឿងចាំបាច់ក្នុងការអនុវត្ត រាល់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដើម្បីទទួលបានសន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ លោក ពូទីន បានធ្វើការកត់សម្គាល់ទាំងនេះ នៅពេលកំពុងជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីន ម៉ាម៉ូដ អាបាស នៅក្នុងទឹកដីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងគៀវ មានការគាំទ្រ ពីក្រោយយ៉ាងពេញទំហឹងពីសហភាពអឺរ៉ុប ក្នុងការលុកលុយរបស់ខ្លួន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី នេះបើយោង តាមការអះអាង ដោយអ្នកការទូតកំពូលរបស់ប្លុក អឺរ៉ុបលោក Josep Borell បាននិយាយនៅក្នុងសេចក្តីអធិប្បាយដំបូង របស់គាត់ ដែលនិយាយអំពីប្រតិបត្តិការឆ្លងព្រំដែន អ៊ុយក្រែន។ ទាហានអ៊ុយក្រែនជាច្រើនពាន់នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times of India បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីក្រុងញូវដែលីកំពុងធ្វើការលើ កិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ សម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ និងសមាសធាតុស្នូលសម្រាប់អង្គភាព នាពេលខាងមុខនៃរោងចក្រថាមពលនុយក្លេអ៊ែរ Kudankulam ។ ប្រភពដដែលនេះក៏បានអះអាងទៀតដែរថា កិច្ចព្រមព្រៀងនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំប្រមាណជា ១០៥ពាន់លានរូពី ឬត្រូវជា១,២...
មូស្គូ៖ នៅថ្ងៃអង្គារនេះ កងកម្លាំងរុស្សី បានវាយធ្វើការប្រហារ ទៅលើកងទ័ពអ៊ុយក្រែនវិញ ជាមួយនឹងកមីស៊ីល យន្តហោះគ្មានមនុស្សបើក និង ការវាយប្រហារ តាមផ្លូវអាកាស នៅក្នុងសកម្មភាពនេះដែរ មេបញ្ជាការជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា បានបញ្ឈប់ការឈានទៅមុខរបស់អ៊ុយក្រែន ក្រោយពីការវាយប្រហារដ៏ធំបំផុត មកលើទឹកដី ដែលជាអធិបតេយ្យ របស់រុស្ស៊ី ចាប់តាំង ពីសង្គ្រាមបានចាប់ផ្តើម ។ យោធាអ៊ុយក្រែន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតកាសែត Financial Times បានរាយការណ៍ថា ទាហានអ៊ុយក្រែនដែលបានចូលឈ្លានពានតំបន់ Kursk របស់រុស្ស៊ី បានខាតបង់យ៉ាងខ្លាំងទាំងជីវិតយោធា និងរថយន្តដែលផ្តល់ដោយលោកខាងលិច។ ទាហានបានប្រាប់មជ្ឈមណ្ឌលព័ត៌មានថា ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុនទាក់ទងនឹងអង្គភាពដែលដកចេញពីកងពលតូចជួរមុខអ៊ុយក្រែនចំនួន៦ហើយ ពួកគេក៏បានអះអាងថាបានចាប់ជនជាតិរុស្សីដោយការភ្ញាក់ផ្អើល ប៉ុន្តែបានរងការបាញ់ប្រហារ យ៉ាងឆាប់រហ័សពីយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប្រភេទ FAB ផងដែរ។ យោងតាម FT បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបេឡារូស កំពុងដាក់ពង្រាយអង្គភាពរថក្រោះ ទៅកាន់ព្រំដែនអ៊ុយក្រែន។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីទីក្រុងរដ្ឋាភិបាលទីក្រុង Minsk ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងមូស្គូក្នុងតំបន់ បានអះអាងថាបានបាញ់ទម្លាក់ដ្រូន របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលខ្លួនបាននិយាយថា បានរំលោភលើដែនអាកាសរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ផ្នែកខ្លះនៃកងកម្លាំងសំខាន់របស់ខ្លួន ត្រូវបានដាក់ឱ្យប្រុងប្រយ័ត្ន ហើយការត្រៀមរៀបចំកំពុង ត្រូវបានធ្វើឡើងដើម្បីបញ្ជូនរថក្រោះ និងយានជំនិះផ្សេងទៀតតាមរថភ្លើងទៅកាន់តំបន់...
បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានសម្រុកចូល បានដល់ចម្ងាយ ៣០គីឡូម៉ែត្រ នៅខាងក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ហើយដែលវាគឺជាការលុកលុយដ៏ជ្រៅបំផុត និងសំខាន់បំផុតចាប់តាំងពី ទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយ ពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ទង្គិច ជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈដែលការវាយលុកនៅក្នុងតំបន់ Kursk...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងបន្តប្រយុទ្ធជាមួយអង្គភាពអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងគៀវ លើតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។ ក្រសួងបានឲ្យដឹងថា ការប្រយុទ្ធគ្នាបានបន្តពេញមួយយប់នៅក្នុងតំបន់នៃតំបន់ Kursk ជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ២៦០នាក់ និងរថពាសដែក ៥០គ្រឿង ព្រមទាំងរថក្រោះចំនួន ៧ គ្រឿង រថពាសដែកចំនួន ៨គ្រឿង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ហាងលក់សំលៀកបំពាក់ម៉ាក Hugo Boss នឹងបើកឡើងវិញនៅក្នុងប្រទេសរុស្ស៊ី ក្នុងខែនេះឬក្នុងខែកញ្ញាបន្ទាប់ពីការ លក់ក្រុមហ៊ុនរបស់ពួកគេទៅឲ្យ ក្រុមហ៊ុនអ្នកលក់រាយ Stockmann ។ ប្រភពដដែលបានសរសេរតៀតថា ម៉ាកយីហោលោកខាងលិចផ្សេងទៀត ក៏កំពុងពង្រីកពាណិជ្ជសញ្ញារបស់ពួកគេ នៅក្នុងប្រទេសរុស្សីវិញផងដែរ ដោយសង្ឃឹមថានឹងត្រលប់មកការ ជួញដូរវិញក្នុងពេលឆាប់ៗនេះ។ យីហោHugo Boss បានចូលរួមក្នុងបញ្ជីនៃម៉ាកអាជីវកម្មសំខាន់ៗ...