បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Boeing កំពុងជួបប្រទះបញ្ហាជាមួយនឹង ការផលិតយន្តហោះប្រភេទ 787 Dreamliner របស់ខ្លួនដោយសារតែកង្វះធាតុផ្សំសំខាន់ៗ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបករណ៍ផ្លាស់ប្តូរកំដៅ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីការវាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែនលើ ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធនេះត្រូវបានគេរកឃើញ នៅទីតាំងដាច់ស្រយាលមួយនៅជិតភូមិ Ostroverkhova ដែលជាក់ស្តែងសំដៅទៅលើ ការតាំងទីលំនៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជួបជាមួយមន្ត្រីយោធាកំពូល ដើម្បីពិភាក្សាអំពីស្ថានភាពសមរភូមិក្នុងជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ជាពិសេសលើការផលិតអាវុធនិងការត្រួតពិនិត្យគុណភាពផងដែរ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា Shoigu បានស្តាប់រួចរាល់នូវរបាយការណ៍យោធានៅទីស្នាក់ការកណ្តាលនៃ United Group of Forces នៅក្នុងទីតាំងដែលមិនត្រូវបាន បង្ហាញហើយ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាបានផ្តោតជាសំខាន់មួយផ្នែកលើយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ ក្នុងនោះផងដែរលោកShoigu ក៏បានត្រួតពិនិត្យអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើបផងដែរ ដោយវីដេអូដែលចេញផ្សាយដោយក្រសួងបង្ហាញគាត់ឈរនៅជិតកាំភ្លើងយន្តធុនធ្ងន់ពីរដើម...
VLADIVOSTOK ៖ ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីបានឲ្យដឹង នៅថ្ងៃពុធនេះថា ផ្ទះចំនួន១៧ខ្នង ត្រូវបានបំផ្លាញដោយអគ្គីភ័យ នៅឯចុងបូព៌ារបស់ប្រទេសរុស្ស៊ី ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ ។ ក្រសួងខាងលើបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះលើផ្ទៃដី១០.០០០ម៉ែត្រការ៉េនៅក្នុងទីក្រុង Ulan-Ude ដែលជាទីក្រុងរដ្ឋធានីនៃសាធារណរដ្ឋ Buryatia ត្រូវបានពន្លត់ហើយ ដោយបន្ថែមថា ផ្ទះចំនួន១២ខ្នងនៅក្នុងចំណោម១៧ខ្នងគឺជា “អគារទទេ” ។ លោក Alexey...
បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ...
បរទេស ៖ ឧត្តមសេនីយ៍អ៊ុយក្រែន Oleksandr Syrskyi បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន ដែលមានចំនួនច្រើន ជាងកងកម្លាំងជើងគោករុស្ស៊ី កំពុងដកថយពីទីតាំងនានា នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី ឆ្ពោះទៅភាគខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ លើរថភ្លើងដឹកទំនិញដែលផ្ទុកសម្ភារៈយោធា ដែលផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ការវាយប្រហាររួមបញ្ចូលគ្នា ពាក់ព័ន្ធនឹងយន្តហោះ កាំជ្រួច និងកាំភ្លើងធំ។ ក្រសួងបានបន្ថែមថា៖ «រថភ្លើងដែលដឹកសព្វាវុធ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអឺរ៉ុប នឹងមិនអាចបន្តទំនាក់ទំនង អតីតកាលរបស់ពួកគេឡើងវិញបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន។ លោក Peskov បានឲ្យដឹងថា មានការខ្វះខាតនូវឆន្ទៈ ក្នុងការកសាងទំនាក់ទំនងបែបនេះ ជាពិសេសលើផ្នែករបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងគិតគូរពី បទពិសោធន៍កន្លងមក នៅពេលបង្កើតទំនាក់ទំនង ថ្មីជាមួយបណ្តាប្រទេសអឺរ៉ុប។...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ទីតាំងនុយក្លេអ៊ែររបស់អង្គការណាតូ ប្រសិនបើមានទីតាំងនៅអចិន្ត្រៃយ៍ នៅលើទឹកដីប៉ូឡូញ នឹងក្លាយជាគោលដៅយោធា សម្រាប់រុស្ស៊ី។ លោក Ryabkov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា “ការពង្រីកការអនុវត្តបេសកកម្មនុយក្លេអ៊ែររួមគ្នា របស់ណាតូ ដោយមិនគិតពីអ្នកណា ដែលក្លាយជាប្រទេសនោះ ឬប្រទេសទាំងនោះ ដែលអាចចូលរួមជាមួយអ្នក ដែលបានចូលរួមនៅក្នុងការអនុវត្តនេះទេ គឺជាធម្មជាតិគ្មានស្ថិរភាព...
យូអិន៖ ប្រទេសរុស្ស៊ីបានវេតូកាលពីថ្ងៃពុធ លើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់អាវុធប្រល័យលោក (WMDs) នៅក្នុងលំហអាកាស។ សេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយសហរដ្ឋអាមេរិក និងជប៉ុនបានទទួលការគាំទ្រពីសមាជិក ១៣ រូបក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសរុស្ស៊ី ដែលមានអំណាចវេតូ បានបោះឆ្នោតប្រឆាំងនឹងវា។ ប្រទេសចិន ក៏បានជំទាស់ផងដែរ។ មុនពេលបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលការធ្វើវិសោធនកម្ម លើសេចក្តីព្រាងដំណោះស្រាយដែលស្នើឡើងដោយរុស្ស៊ី...