តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានសន្យាបន្តការគាំទ្រ “មិនរាថយ” សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី ដោយប្តេជ្ញាបន្តដាក់សម្ពាធលើទីក្រុងម៉ូស្គូ និងស្តីបន្ទោសប្រតិបត្តិការអាវុធ របស់ខ្លួនជាមួយកូរ៉េខាងជើង។ មេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញបន្ទាប់ពីសន្និសីទ វីដេអូរបស់ពួកគេ ដែលរៀបចំដោយប្រធានប្ដូរវេនរបស់អ៊ីតាលីថា “នៅពេលដែលអ៊ុយក្រែន ចូលដល់ឆ្នាំទី ៣ នៃសង្រ្គាមឥតឈប់ឈរនេះ រដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនអាច ពឹងផ្អែកលើការគាំទ្ររបស់...
គៀវ៖ នៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួប២ឆ្នាំ ចាប់តាំងពីការឈ្លានពាន របស់ប្រទេសរុស្ស៊ី ដែលឈានចូលឆ្នាំថ្មី នៃសង្រ្គាមដែលថមថយកម្លាំង ដោយសារការខ្វះខាតជំនួយ របស់លោកខាងលិច ខណៈដែលរុស្ស៊ី ត្រូវបានពង្រឹងកងកម្លាំង ដោយការកើនឡើងថ្មីៗនេះ ។នៅគ្រាដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធាពិសេស” នៅព្រឹកព្រលឹមថ្ងៃទី២៤...
មីនស៍៖ ក្រុមក្នុងតំបន់នៃកងទ័ពបេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធានៅលើទឹកដី បេឡារុស្សនៅឆ្នាំ២០២៥ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ បេឡារុស្សលោក Viktor Khrenin។ លោក Khrenin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ី និងបេឡារុស្សដំបូងបានស្នើឱ្យ ធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្ររួមគ្នា រៀងរាល់ពីរឆ្នាំម្តងកាលពីឆ្នាំ២០០៩។ លោកបានលើកឡើងថា “សមយុទ្ធបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៥ នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស” លោកបានបន្ថែមថា សមយុទ្ធនេះនឹងផ្តោតលើការ ធានាសន្តិសុខយោធានៃរដ្ឋសហភាព។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកភ្លើងខៀវ សម្រាប់យន្តហោះ Tu-160M ធ្វើទំនើបកម្ម ដើម្បីចូលបម្រើសេវាកម្ម បន្ទាប់ពីលោកបានបើកហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ នៅលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពនុយក្លេអ៊ែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក...
បរទេស៖ អ្នកបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនដែលបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីប្រាំមួយខែមុនគឺជា “ជនក្បត់” ដែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មដ៏សាហាវ” ។ នេះបើតាមការអះអាងរបស់ ប្រធានសេវាចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ី...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីមួយរបស់រុស្ស៊ីលោកស្រី Oksana Lut បានឲ្យដឹងនៅក្នុងវេទិកាស្រូវអង្ករឆ្នាំ២០២៤ថា ការនាំចេញផលិតផលកសិកម្ម របស់រុស្ស៊ីមានចំនួនប្រហែល ៤៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ។ សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Lut នៅក្នុងវេទិកាថា “ការនាំចេញកសិកម្ម របស់រុស្ស៊ី មានចំនួន ៤៣,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប្រហែលជាច្រើនជាងនេះបន្តិច ដោយសារនឹងមានការគណនាបន្ថែម”...
វ៉ាស៊ីនតោន៖ លោក John Kirby អ្នកនាំពាក្យរបស់សេតវិមាន បានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ទណ្ឌកម្មដ៏ធំមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត សំដៅលើប្រទេសរុស្ស៊ី ជុំវិញការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី គឺ លោក Alexei Navalny ។ លោក Kirby បានលើកឡើងថា កញ្ចប់នេះនឹង “ធ្វើឱ្យប្រទេសរុស្ស៊ី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះលោក...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសរុស្សីបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់តាំងប្រទេសរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមជ្រុលនិយម និងភេរវកររបស់ទីក្រុងម៉ូស្គូ។ លោកGraham ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីលេខរៀងទី៣៩៦៧ នេះបើយោងតាមសេវាត្រួតពិនិត្យហិរញ្ញវត្ថុសហព័ន្ធ ដែលជាទីភ្នាក់ ងាររុស្ស៊ី ដែលទទួលខុសត្រូវលើបញ្ជីហើយ មូលដ្ឋានទិន្នន័យមិនលើកឡើងពីហេតុផលជាក់លាក់ថាហេតុអ្វីបានជាអង្គភាព ឬបុគ្គលត្រូវបានរួមបញ្ចូលផងដែរ។ ការលើកឡើងរបស់ លោក Graham បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងព័ត៌មានអំពីការស្លាប់របស់ឥស្សរជនប្រឆាំងរុស្ស៊ី Alexey Navalnyថ្លែងទៅកាន់កម្មវិធី...
បរទេស៖ មន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់មួយរូបបានអះអាងថា ទាហានរបស់អង្គការណាតូកំពុងប្រយុទ្ធនឹង កងទ័ពរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ដែលក្លែងខ្លួនធ្វើជាទាហានស៊ីឈ្នួល ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងគៀវ ដោយការដណ្តើមយកទីក្រុង Donbass ដ៏សំខាន់នៃទីក្រុង Avdeevka។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរុស្ស៊ី ដែលជាផ្នែកមួយដ៏សំខាន់ ដែលត្រូវបានធ្វើឡើងពី Avdeevka កាលពីប៉ុន្មានឆ្នាំមុន...