បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ ដោយបំពានលើបទដ្ឋានអន្តរជាតិ និងរួមចំណែកដល់វិបត្តិមនុស្សធម៌ នៅក្នុងតំបន់ផងដែរ។ អ៊ីស្រាអែលបានបើកយុទ្ធនាការ ទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំប្រឆាំងនឹង គោលដៅស៊ីរីបន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាលរបស់លោក Bashar Assad...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះ គ្មានមនុស្សបើកចំនួន ៨ គ្រឿងកាលពីថ្ងៃអាទិត្យហើយ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះដ្រូន UAVs ដែលហោះចូលមកទាំងអស់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធ ការពារដែនអាកាស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងរុស្ស៊ីបានបាញ់ ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃអាទិត្យ។ ក្រសួងក៏បានរាយការណ៍ផងដែរថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់នូវគ្រឿងសឹក ដែលផលិតដោយលោកខាងលិច រួមទាំងរថក្រោះប្រយុទ្ធ Bradley មួយគ្រឿងនិងរថក្រោះ ផលិតនៅអាល្លឺម៉ង់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់បានបង្កើនការនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមពីរុស្ស៊ីយ៉ាងខ្លាំងក្នុងឆ្នាំ២០២៤ ដោយនាំមកនូវចំនួនសរុប ៦០,៨តោន ពោលគឺកើនឡើង ៧០% ធៀបនឹងឆ្នាំមុន។ តួលេខនៃការការរកឃើញនេះគឺផ្អែកលើទិន្នន័យរបស់ក្រសួងបរិស្ថាន ថាមពល និងការការពារអាកាសធាតុនៃរដ្ឋ Lower Saxony ។ សារធាតុអ៊ុយរ៉ាញ៉ូមកំពុងដំណើរការនៅរោងចក្រ Advanced Nuclear Fuels នៅ Lingen ដែលដំណើរការក្រោមកម្មសិទ្ធិរបស់បារាំងតាមរយៈ Framatome...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អាជ្ញាធរថ្មីរបស់ស៊ីរី បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការបន្តមានវត្តមានរបស់បហ្រទេសរុស្ស៊ី ក្នុងប្រទេសនេះដដែលទេ។ ការលើកឡើង ដែលត្រូវបានធ្វើឡើង ដោយបេសកជន របស់អង្គការសហប្រជាជាតិរុស្ស៊ីលោក Vassily Nebenzia បាននិយាយថា ទោះបីជាយ៉ាងណា ក៏ដោយលោកបានទទួលស្គាល់ថា វានៅខ្វះជំហានជាក់ស្តែងមួយ ចំនួននៅក្នុងទិសដៅនោះ។ លោក Nebenzia...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំដល់រដ្ឋាភិបាល និងធនាគារ Sberbank ដែលជាធនាគារដ៏ធំបំផុតរបស់ប្រទេស និងជាអ្នកបង្កើតបច្ចេកវិទ្យា សហការគ្នាជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត AI បន្ថែមទៀត។ សេចក្តីណែនាំដែលបានចេញបន្ទាប់ពីសន្និសីទដែលមានប្រធានបទ AI ក្នុងខែធ្នូដែលវានឹងក្លាយទៅជាភារកិច្ចរបស់នាយករដ្ឋមន្ត្រី Mikhail Mishustin និងនាយកប្រតិបត្តិ Sberbank...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការជីកយករូបិយបណ្ណជាលុយគ្រីបតូឬ Crypto Mining នៅក្នុងតំបន់ចំនួន១០នៃប្រទេសរុស្ស៊ីត្រូវបានកំណត់ ឬហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃពុធសប្តាហ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតថាការរឹតបន្តឹងដែលបានណែនាំនៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតអគ្គិសនីនឹងនៅតែមានជាធរមានរហូតដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០៣១។ បញ្ជីនៃតំបន់ដែលរងផលប៉ះពាល់ដោយការហាមឃាត់រួមមានសាធារណរដ្ឋភាគខាងត្បូងនៃ Dagestan, Ingushetia, Kabardino-Balkaria, Karachay-Cherkessia, North Ossetia និង Chechnya រួមជាមួយនឹងតំបន់ថ្មីរបស់រុស្ស៊ីគឺតំបន់ Donetsk, Lugansk Zaporozhye...
គៀវ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល ទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើរដ្ឋធានីគៀវ និងតំបន់ Sumy ភាគឦសានអ៊ុយក្រែន។ អភិបាលក្រុងលោក Mykola Noha បានសរសេរនៅលើហ្វេសប៊ុកថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង Shoska ក្នុងតំបន់ Sumy ត្រូវបានបំផ្លាញ។ លោកបានលើកឡើងថា ការវាយប្រហារក៏បានធ្វើឱ្យខូចខាតអគារផ្ទះល្វែងចំនួន ១២ស្ថាប័នអប់រំចំនួនពីរ អន្តេវាសិកដ្ឋាន...
គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ជនជាតិអ៊ុយក្រែនសរុបចំនួន១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីការចាប់ឃុំខ្លួនដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី ។ លោក Zelensky បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្តាញសង្គម Telegram ថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនោះ មានទាហានចំនួន១៨៧នាក់ បូករួមទាំងមន្រ្តី ទាហាន...
បរទេស៖ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ីបានវាយលុក ជាបន្តបន្ទាប់នូវការវាយឆ្មក់របស់ យន្តហោះគ្មានមនុស្សបើក (UAV) របស់អ៊ុយក្រែននៅទូទាំងប្រទេស ដោយបានបាញ់ទម្លាក់ UAV ចំនួន ៦៨ គ្រឿង។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារមួយបានធ្វើឱ្យខូចខាត ដល់ឃ្លាំងស្តុកប្រេងក្នុងតំបន់ Smolensk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...