បរទេស៖ ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបឥឡូវនេះគឺជា “សត្រូវពិត” ជាជាងអ្នកជិតខាងនឹងគ្នា, នេះបើយោងតាមអតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ លោក ឌីមីទ្រី មេដវេដេវ ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានអះអាងថា ទីក្រុងប្រ៊ុចសែលបានឈ្លក់វង្វេងនឹងការកសាង “ទ្រឹស្តីឃុបឃិតបែបឆ្កួតៗ” ហើយនិយាយស្រែកឡូឡាអំពី...
បរទេស៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា លោក Alexander Lukashenko មេដឹកនាំផ្តាច់ការនៃប្រទេសប៊ែលឡារុស និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានមានថ្លែងថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងជាប់គាំងនៅសមរភូមិមុខ ហើយភាគីទាំង២ចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចចារគ្នាដើម្បីបញ្ចប់ជម្លោះ ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកកម្មអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូប្រចាំប្លុកនេះ បាននិយាយថា ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប បានផ្អាកកិច្ចសន្ទនាស្ទើរតែទាំងអស់ ចំពេលមានជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយបេសកកម្ម តំណាងរុស្សីបានរំលឹកឡើងវិញថា ការប្រឈមមុខដាក់គ្នាមិនបានធ្វើឱ្យខ្លួន មានការលើកទឹកចិត្តពីការលើកកម្ពស់ទស្សនៈ របស់រុស្ស៊ីលើកិច្ចការពិភពលោក នៅទីក្រុងប្រ៊ុសែលនោះទេ។ នៅក្នុងការអត្ថាធិប្បាយសម្រាប់កាសែត Izvestia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតបាននិយាយថា ការសន្ទនានយោបាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងប្រ៊ូសែលត្រូវបានផ្អាកទាំងស្រុង។ ទោះបីជាយ៉ាងណាក្តីបេសកកម្មនេះគ្រាន់តែ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងពីភាពចាំបាច់ នៃការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែក ជាមួយសមភាគីរុស្ស៊ី និងតួកគី ។ ថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក Raisi បានស្តីបន្ទោសការពង្រឹង និងការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលត្រូវបាន...
បរទេស៖អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានបដិសេធមិនបរិហារមិត្តភ័ក្ត្រដ៏យូរអង្វែងរបស់គាត់ឡើយគឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈពេលដែលភាពទួញសោកចំពោះការបរាជ័យរបស់មេដឹកនាំអាល្លឺម៉ង់ និងបារាំងបច្ចុប្បន្នក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែននោះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតSüddeutschen Zeitung ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនិងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT លោក Schroeder ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំដែលបានបម្រើការជាអធិការបតីពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ បាននិយាយថាគាត់នៅតែចាត់ទុកប្រធានាធិបតី Putin ជាមិត្តរបស់គាត់ដដែល។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបង្ហាញ “ភាពឃោឃៅ” និង “សាហាវព្រៃផ្សៃ” ប្រឆាំងនឹងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ លោកបានជំរុញឱ្យភាគីទាំងពីរផ្តល់អាទិភាពដល់ការគិតអំពី “ប្រជាជនស៊ីវិល” ជំនួសវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា...
បរទេស៖ គណៈកម្មាការស្ថានភាពយុទ្ធសាស្ត្ររបស់សភាបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្ទាន់ទាំងឃ្លាំងអាវុធនុយក្លេអ៊ែរ និងយោធាធម្មតា ដើម្បីប្រឈមមុខនឹងកម្លាំងរួបរួមដែលអាចនឹងកើតឡើងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាការបាននិយាយថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួន ដើម្បីរារាំង និងកម្ចាត់សត្រូវទាំងពីរក្នុងពេលដំណាលគ្នា។ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងតម្លៃដែលខ្លួនរក្សា គឺមានគ្រោះថ្នាក់ពីរបបផ្តាច់ការរបស់ចិននិងរុស្ស៊ី”...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី ឈ្មោះថា Sitronics Group បានសាកល្បងគំរូដំបូងនៃទូកអគ្គិសនីដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែននៅលើដងទន្លេ Neva ។ ក្រុមហ៊ុន Sitronics បានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវទូកដែលបំពាក់ដោយម៉ាស៊ីនភ្លើងគីមី ហៅកាត់ថា (ECG) ដែលបំប្លែងអ៊ីដ្រូសែនទៅជាអគ្គិសនី ។...
តូក្យូ៖ ក្រសួងបានឲ្យដឹងថា សមាជិកសភាជប៉ុនម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្សីម្នាក់ ក្នុងដំណើរដែលផ្គើននឹងការណែនាំរបស់រដ្ឋាភិបាលជប៉ុន ប្រឆាំងនឹងជនជាតិរបស់ខ្លួនរួមទាំងសមាជិកសភា ដែលធ្វើដំណើរទៅកាន់ប្រទេសនេះ។ លោក Muneo Suzuki សមាជិកនៃគណបក្សប្រឆាំង Japan Innovation Party បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលគេស្គាល់ជាលើកដំបូងដោយសមាជិកសភាជប៉ុន ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែន...