គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ខ្លួននឹងពិចារណាលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅថា ជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល។ ក្រសួងបានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram ថា “នាវាទាំងអស់ដែលធ្វើដំណើរក្នុងដែនទឹកនៃសមុទ្រខ្មៅ ក្នុងទិសដៅនៃកំពង់ផែសមុទ្រ នៃសហព័ន្ធរុស្ស៊ី និងកំពង់ផែសមុទ្រ អ៊ុយក្រែន ដែលមានទីតាំងនៅលើទឹកដី នៃអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី អាចត្រូវបានចាត់ទុកដោយអ៊ុយក្រែន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី នឹងចាត់ទុកកប៉ាល់ទាំងអស់ ដែលធ្វើដំណើរក្នុងដែនទឹក នៃសមុទ្រខ្មៅ ទៅកាន់កំពង់ផែអ៊ុយក្រែន ថាជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល ។ ប្រភពបានឲ្យដឹងថា “ដោយសារតែការបញ្ចប់នៃគំនិត ផ្តួចផ្តើមសមុទ្រខ្មៅ និងការទប់ស្កាត់ច្រករបៀងមនុស្សធម៌ តាមសមុទ្រ កប៉ាល់ទាំងអស់ ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន ក្នុងសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកថា ជានាវាផ្ទុកទំនិញយោធាដ៏មានសក្តានុពល...
HELSINKI៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា រដ្ឋាភិបាលរបស់ប្រទេសប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន “នឹងដកការយល់ព្រមសម្រាប់ប្រទេសរុស្ស៊ី ឱ្យដំណើរការស្ថានអគ្គកុងស៊ុលរបស់ខ្លួន” នៅទីក្រុង Turku ដែលស្ថិតនៅភាគនិរតីនៃប្រទេស គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ។ ចំពោះការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីលោក Sauli Niinisto និងគណៈរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ...
PETERSBURG៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានប្រកាសថា ប្រទេសរុស្ស៊ី នឹងបង្កើតប្រព័ន្ធផ្លាស់ប្តូរព័ត៌មានអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមលាងលុងកខ្វក់ ដែលគេបានព្យាយាមធ្វើឲ្យស្របនឹងច្បាប់ ។ ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលរុស្ស៊ី នឹងបង្កើតប្រព័ន្ធនេះដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៃអាស៊ីកណ្តាល និងអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ផងដែរ ដែលនឹងក្លាយជាឧបករណ៍មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ឲ្យមានប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន ដែលប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះត្រូវបាន ធ្វើឡើងនៅក្នុងការសងសឹកចំពោះការ វាយប្រហារកាលពីថ្ងៃចន្ទលើស្ពាន គ្រីមៀ ដែលបានឆក់យកជីវិតជនស៊ីវិល២នាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ីនៅពេលយប់បានបើក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ។ លោក Guterres បានថ្លែងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ី...
បរទេស ៖ កងនាវាចរកងទ័ពជើងទឹកចិន បានចេញដំណើរកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នៅសមុទ្រជប៉ុន ក្នុងសមយុទ្ធមួយដែលមានគោលបំណង “ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ”, នេះបើយោងតាមក្រសួងការពារជាតិ របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនេះមានឈ្មោះថា “Northern/Interaction-2023” ជាការពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងចិន និង...
បរទេស៖ តាមរយៈការបញ្ជាឱ្យដាក់ពង្រាយកងទ័ពបម្រុងចំនួន ៣ ០០០នាក់បន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប គឺប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅលើដីនៅអ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក Robert F. Kennedy Jr.។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ មន្ត្រីមន្ទីរប៉ង់តាហ្គោនបានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងការឆ្លើយតបផ្នែកយោធាចំពោះវត្តមានរបស់រុស្ស៊ី នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។ ក្នុងពេលដែលរដ្ឋាភិបាលស៊ីរី ចង់ឱ្យសហរដ្ឋអាមេរិកចាកចេញពីប្រទេសនោះ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា ខ្លួននឹងហោះហើរយន្តហោះគ្មានមនុស្សបើករបស់ខ្លួនដោយនិទណ្ឌភាព ឬ ហៅថា ភាពគ្មានទោស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...