វ្លាឌីស្ដុក ៖ មន្ត្រីម្នាក់បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្តល់ការជូនដំណឹង អំពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) និងការបាញ់បង្ហោះដោយនាវាមុជទឹក (SLBM) ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៨ ដែលពាក់ព័ន្ធ ដើម្បីជៀសវាងការ កើនឡើងដ៏គ្រោះថ្នាក់។ អនុរដ្ឋមន្ត្រីការបរទេស លោក Sergey Ryabkov បានឲ្យដឹងថា “យើងពិតជាបានកត់សម្គាល់ពីចេតនារបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់នៅ ក្នុងពាក្យមួយ ដើម្បីបន្តបំពេញកិច្ចព្រមព្រៀងឆ្នាំ១៩៨៨...
បរទេស៖មន្ត្រីជាន់ខ្ពស់របស់តំបន់ Crimea លោក Sergey Aksyonov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាយន្តហោះដ្រូនចំនួន៥គ្រឿងត្រូវបានបាញ់ទំលាក់និង៤គ្រឿងទៀតត្រូវបានបាញ់ស្ទាក់ជោគជ័យទាំងកណ្តាលយប់ខណៈដែលវាកំពុងព្យាយាមហោះហើរនិងវាយប្រហារមកលើតំបន់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាយន្តហោះដ្រូនមួយក្នុងចំណោមនោះបានហៅធ្លាក់ក្នុងទីក្រុង Dzhankoy ស្ថិតនៅភាគខាងជើងហើយបានបំផ្លាញផ្ទះសំបែងពលរដ្ឋចំនួន៣ខ្នងនិងរថយន្តជាច្រើនគ្រឿងផងដែរ។ យន្តហោះដ្រូនផ្សេងទៀតបានធ្លាក់ទៅក្នុងតំបន់ផ្សេងនិងបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជន្លៀសខ្លួនចេញប៉ុន្តែមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសនោះទេ។ គួរឲ្យដឹងដែរថាទីក្រុង Sevastopol ដែលជារដ្ឋធានីធំបំផុតរបស់តំបន់ Crimea និងជាទីកន្លែងសម្រាប់កងកម្លាំងជើងទឹករុស្សីដ៏សំខាន់សម្រាប់តំបន់សមុទ្រខ្មៅផងនោះគឺជាគោលដៅវាយប្រហារជារឿយៗពីសំណាក់កងកម្លាំងកងទ័ពអ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលជម្លោះរវាងគ្នាបានកើតឡើងកាលពីឆ្នាំ២០២២មក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ សម្ភារៈយោធា និងអាវុធធុនតូចដែលផ្តល់ដោយ ប្រទេសមួយចំនួនរបស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក បានបញ្ចប់នៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធ ដែលបានបើកការវាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងតំបន់ Belgorod របស់រុស្ស៊ី កាលពីខែឧសភា, នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបានប្រាប់ Washington...
ប្រធានកងកម្លាំងទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បានបន្តសង្គ្រាមពាក្យសម្តីរយៈពេលជាច្រើនខែជាមួយនឹងការដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយចោទប្រកាន់កងកម្លាំងគាំទ្រទីក្រុងមូស្គូថា បានដាំគ្រឿងផ្ទុះ ដើម្បីធ្វើបាបយុទ្ធជនរបស់លោក នៅពេលដែលពួកគេបានដកថយពីទីក្រុងបាក់មុត ។ លោក Prigozhin បានធ្វើការអះអាងរបស់លោកកាលពីថ្ងៃសុក្រ ខណៈដែលទាហានស៊ីឈ្នួល Wagner បានដកថយយ៉ាងទូលំទូលាយពីទីក្រុងបាក់មុត ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមជាច្រើនខែ និងចំនួនអ្នកស្លាប់យ៉ាងច្រើន។ ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងឈប់ផ្តល់ឱ្យរុស្ស៊ីនូវការជូនដំណឹងមួយចំនួន ដែលទាមទារនៅក្រោម សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START រួមទាំងការអាប់ដេតអំពីទីតាំងកាំជ្រួច និងឧបករណ៍បាញ់បង្ហោះ នៅក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថា ជាវិធានការណ៍សងសឹក ដោយសារតែការរំលោភ នៃកិច្ចព្រមព្រៀងរបស់ទីក្រុងម៉ូស្គូ។ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្តល់ឋានៈ និងទីតាំងនៃមីស៊ីល និងគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែនឹងបន្តផ្តល់ការជូនដំណឹង អំពីការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។ សកម្មភាពអធិការកិច្ចរុស្ស៊ី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់អ៊ុយក្រែន ពេញមួយសង្រ្គាម ដែលចាប់ផ្តើមដោយរុស្ស៊ី ប៉ុន្តែសេតវិមានបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនគាំទ្រការវាយ ប្រហារនៅក្នុងទឹកដីរុស្ស៊ីនោះទេ បន្ទាប់ពីការវាយ ប្រហារដោយ យន្តហោះដ្រូន លើទីក្រុងម៉ូស្គូ។ អាជ្ញាធររុស្ស៊ីកាលពីថ្ងៃអង្គារបានរាយការណ៍ថា យន្តហោះដ្រូន (UAVs) ជាច្រើនគ្រឿងបានវាយប្រហារទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការខូចខាតដល់អគារលំនៅដ្ឋាន ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ វិមានក្រឹមឡាំង បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានបដិសេធការ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទាមទារកងកម្លាំងរុស្ស៊ី ពង្រឹងការការពារដែនអាកាសរបស់ខ្លួន ជុំវិញទីក្រុងមូស្គូ បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន ដ៏ធំបំផុត លើរដ្ឋធានីរបស់ខ្លួន ចាប់តាំងពីលោក បានបញ្ជាឱ្យមានការឈ្លានពាន អ៊ុយក្រែន។ លោក ពូទីន បានឲ្យដឹងនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍កាលពីថ្ងៃអង្គារថា ការវាយប្រហារនេះពាក់ព័ន្ធនឹង យន្តហោះដ្រូនចំនួន ៨គ្រឿង ដែលត្រូវបានស្ទាក់ចាប់ និងកំទេចចោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីបានបំផ្លាញ “នាវាចម្បាំងចុងក្រោយ” របស់អ៊ុយក្រែនគឺនាវា យូរី អូឡេហ្វាយអ័រ រិនកូ ( Yury Olefirenko) នៅក្នុងការវាយប្រហារតាមអាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ក្នុងរបាយការណ៍មួយ ដែលបានចែករំលែកនៅលើប៉ុស្តិ៍...
បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអង់គ្លេសលោក Adrian Bird កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលកឡើងថារដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តជាគោលដៅជាមូលដ្ឋាន ដែលតែងតែគម្រាមកំហែងខ្លាំង មកលើប្រទេសអង់គ្លេសកន្លងមក និងរហូតទៅដល់ចុងទសវត្សនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ ដ៏កម្រនេះត្រូវបានធ្វើឡើងជាសាធារណៈ ពីសំណាក់មន្ត្រីជាន់ខ្ពស់អង់គ្លេសបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Royal United Service Institue event។...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សី លោក Nikolay Shulginov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាបណ្តាប្រទេសលោកខាងលិច នៅតែមិនទាន់បញ្ចប់ការទិញថាមពលពីប្រទេសរុស្សី នៅឡើយទេទោះបីជារងទណ្ឌកម្មប្រឆាំងពីអាមេរិកនិងអឺរ៉ុបក្តី។ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិចទាំងនោះនៅតែបន្តទិញប្រេងនិងហ្គាសរបស់រុស្សីប៉ុន្តែក្នុងទំរង់ជាការទិញពីភាគីទី៣ ជំនួសវិញប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកមិន បានពន្យល់អំពីរបៀបនៃការទិញទាំងនោះឡើយ។ រំលឹកកាលពីខែធ្នូ ឆ្នាំ២០២២ សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ឬ G7 និងសម្ព័ន្ធមិត្តរបស់ពួកគេបានណែនាំការហាមឃាត់រួមលើការនាំ ចេញប្រេងពីសមុទ្ររបស់រុស្ស៊ី រួមជាមួយនឹងការកំណត់តម្លៃត្រឹមតែ៦០ដុល្លារ ផងក្នុងមួយបារ៉ែល។ បន្ទាប់មកការដាក់ទណ្ឌកម្មមួយទៀត...