បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារ ព័ត៌មានឥណ្ឌា ក្នុងអំឡុងកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌា នាពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាក្តីប្រភពដដែល...
សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិច កំពុងប្រើប្រាស់យោធា អ៊ុយក្រែន ជា “កងទ័ពដ៏រន្ធត់” ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី និងជាប្រថុយនឹងការបង្កជម្លោះជាសកល ។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានចោទ ប្រកាន់ប្រទេសកូរ៉េខាងជើងថា បានបញ្ជូនយោធាជាង ១០.០០០នាក់ ដើម្បីជួយដល់រុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរុស្ស៊ី បានប្រកាសដាក់កម្រិត ជាបណ្ដោះអាសន្នលើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅកាន់សហរដ្ឋអាមេរិក ។ ប្រភពដដែលបានសរសេរដែរថា ការសម្រេចចិត្តនេះគឺ ជាការឆ្លើយតបនឹងការហាមប្រាម ដោយក្រុងវ៉ាស៊ីនតោនលើការទិញប្រេងនុយក្លេអ៊ែររបស់រុស្ស៊ី ។ យោងតាមឯកសារ ដែលបានចេញផ្សាយតាមអ៊ីនធឺណិត ដោយរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃសុក្រ វិធានការនេះក៏ទាក់ទង នឹងការនាំចេញក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយបុគ្គលដែលបានចុះបញ្ជី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ សាជាថ្មីមួយទៀតលើអ៊ុយក្រែន ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយផ្តោតលើថាមពលដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្ម។ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយរៀបរាប់ លម្អិតអំពីប្រតិបត្តិការនេះ ដែលប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។ ក្រសួងបានបញ្ជាក់បែបនេះថា៖ ការវាយប្រហារដែលត្រូវផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ ដែលគាំទ្រដល់ការងារនៃបរិវេណ...
បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk គួរតែត្រូវបានស៊ើបអង្កេត ជុំវិញការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថាលោកបានទាក់ទង ជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះមានទាំងសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យកំពូលចំនួន២រូបផងដែរ។ លោកJack Reed ប្រធានគណៈកម្មាធិការកិច្ចការងារ ប្រដាប់អាវុធព្រឹទ្ធសភា និង...
គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។ នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់...
បរទេស៖ យោងតាមមជ្ឈមណ្ឌល ស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានឱ្យដឹងថា ការនាំចេញផលិតផលប្រេងរបស់ប្រទេសឥណ្ឌាទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ៥៨ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលនេះបង្ហាញពីការកើនឡើងនៃការទិញប្រេងឥន្ធនៈដែលផលិតពីប្រេងឆៅរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧស្សាហកម្មចម្រាញ់ប្រេងឈានមុខគេរបស់ឥណ្ឌាកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រេងឆៅពីរុស្ស៊ី ហើយប្រទេសនេះគឺជាអ្នកទិញធំជាងគេទីពីរនៃឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីនៅក្នុងខែតុលា, នេះបើតាមទីភ្នាក់ងារខាងថាមពលបានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រ។ CREA...
ម៉ូស្គូ ៖ អាជ្ញាធរអាកាសចរណ៍ បានបិទជាបណ្តោះអាសន្ន នូវអាកាសយានដ្ឋានអន្តរជាតិ Domodedovo, Zhukovsky និង Sheremetyevo ក្នុងតំបន់មូស្គូ កាលពីថ្ងៃអាទិត្យ ដោយសារហានិភ័យ ដែលអាចកើតមាន នៃការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក។ ទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា “ដើម្បីធានាសុវត្ថិភាពនៃការហោះហើរយន្តហោះស៊ីវិល ការរឹតបន្តឹងបណ្តោះអាសន្ន ត្រូវបានណែនាំ...
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងការដោះស្រាយសក្តានុពល របស់ខ្លួន។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងពីមនុស្សមួយចំនួនដែលដឹងពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា...
បរទេស៖ តម្លៃនៃការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងលើសពី ២០០ពាន់លានដុល្លារជាលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងខែតុលា ខណៈដែលភាគហ៊ុនរបស់ដុំមាស នៅក្នុងទុនបម្រុងអន្តរជាតិរបស់ ប្រទេសបានកើនឡើងដល់ ៣២,៩ភាគរយ។ នេះបើយោងតាមធនាគារកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា តម្លៃនៃការកាន់កាប់មាសរបស់ខ្លួនបានកើនឡើងជិត ៤ភាគរយ កាលពីខែមុនដោយបំបែកកំណត់ត្រា ដែលបានកំណត់នៅក្នុងខែកញ្ញា។...