ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រាល់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ត្រូវតែផ្តោតលើការបង្កើត “សណ្តាប់ធ្នាប់ពិភពលោកថ្មី និងគិតគូរពី ផលប្រយោជន៍រុស្ស៊ី និង ការព្រួយបារម្ភរបស់រុស្ស៊ី”។ រុស្ស៊ីបានឲ្យដឹងជាយូរមកហើយថា ខ្លួនកំពុងដឹកនាំការតស៊ូប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោក ហើយអះអាងថាការវាយលុករបស់អ៊ុយក្រែន គឺជាផ្នែកមួយនៃការប្រយុទ្ធនោះ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូបានឲ្យដឹងថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការបន្តការវាយលុករបស់ខ្លួនលើសពីមួយឆ្នាំនៅអ៊ុយក្រែន ដោយមើលឃើញថា...
ម៉ូស្គូ ៖ កងកម្លាំងរុស្ស៊ី ដឹកនាំដោយទាហានស៊ីឈ្នួលរបស់ក្រុម Wagner Group បានដណ្តើមយកតំបន់ ភាគកណ្តាលនៃទីក្រុង Bakhmut ភាគខាងកើតប្រទេស អ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ទី៥៨ នៃសង្រ្គាម ហើយទោះយ៉ាងណាក៏ដោយ ក្រុមអ្នកការពារអ៊ុយក្រែន នៅតែរក្សាការឃ្លាំមើល សកម្មភាព របស់កងទ័ពរុស្ស៊ី ហើយមេបញ្ជាការ របស់ពួកគេបានឲ្យដឹងថា ការវាយលុករបស់រុស្ស៊ី ឥឡូវនេះបានធ្លាក់ចុះយ៉ាងច្បាស់។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ការខាតបង់យោធារបស់ប្រទេសអ៊ុយក្រែនក្នុងទិសដៅ នៅ Donetsk ក្នុងរយៈពេលមួយថ្ងៃកន្លងមក មានចំនួនទាហានជាង ៤១០ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បាន បន្ថែមថា លើសពីនេះ រថពាសដែកចំនួនពីរគ្រឿង រថក្រោះមួយគ្រឿង រថយន្តប្រយុទ្ធចំនួនបួនគ្រឿង, រថយន្តពីរគ្រឿង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារបានសម្តែង ការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តទំនាក់ទំនងជាមួយលោកខាងលិច ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែមានការសង្ស័យពីឆន្ទៈ របស់លោកខាងលិចក្នុងការជួប ជាមួយរុស្ស៊ីពាក់កណ្តាលផ្លូវ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយរុស្ស៊ីថា “យើងនៅតែបើកចំហ ចំពោះទំនាក់ទំនង ប៉ុន្តែដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងដោយមានការពិចារណាជា ចាំបាច់អំពីផលប្រយោជន៍របស់រុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅអឺរ៉ុប និងតំបន់...
ហែលហ្សេនគី៖ ប្រទេសហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបិទការិយាល័យ ស្ថានកុងស៊ុលរបស់ខ្លួនជា បណ្តោះអាសន្ននៅទីក្រុង Petrozavodsk ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួងការបរទេសហ្វាំងឡង់ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃកិច្ចការស្នូលរបស់ការិយាល័យ ទោះបីជាវាអាចបើកឡើងវិញ នៅពេលក្រោយប្រសិនបើចាំបាច់ក៏ដោយ។ ការិយាល័យប្រចាំនៅទីក្រុង Petrozavodsk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយផ្តោតលើបញ្ហាទាក់ទងនឹងការចូល ការតភ្ជាប់ទ្វេភាគី និងការលើកកម្ពស់...
ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែមេសាម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបជាមួយនឹង “វិធានការបច្ចេកទេសយោធា និងផ្សេងទៀត” ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ដែលកើតឡើងពីការចូលជា សមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តជាក់លាក់ទាក់ទងនឹង ការកសាងសមត្ថភាពការពារ នៅតាមព្រំដែនភាគពាយ័ព្យ របស់រុស្ស៊ីនឹងអាស្រ័យលើលក្ខខណ្ឌ ជាក់លាក់ដែលហ្វាំងឡង់ ចូលរួមជាមួយណាតូ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរ ឬ G7 គឺប្រទេសជប៉ុន បានចាប់ផ្តើមទិញប្រេងឆៅ ពីរុស្ស៊ីលើសពីតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលបានព្រមព្រៀងគ្នា បន្ទាប់ពីទទួលបានការលើកលែង ដែលមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃច័ន្ទថា ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់អ្នកសរសេរប្លុកយោធា ដ៏ល្បីល្បាញរបស់រុស្ស៊ី Vladlen Tatarsky ត្រូវបានឃុំខ្លួន។ ស្ត្រីសង្ស័យឈ្មោះ Darya Trepova ត្រូវបានគេដាក់ក្នុងបញ្ជី ដែលចាប់ខ្លួនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tatarsky...
ម៉ូស្គូ៖ រុស្ស៊ីកំពុងសាកល្បងយានជំនិះគ្មានមនុស្សបើកថ្មីដែលបំពាក់ដោយកាំជ្រួចប្រឆាំងរថក្រោះនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃសុក្រ អតីតប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Dmitry Rogozin បានបង្ហោះវីដេអូទៅកាន់បណ្ដាញ Telegram អំពីអ្វីដែលហាក់ដូចជាយានជំនិះគ្មានមនុស្សបើក Marker (UGV) បាញ់សាកល្បងកាំជ្រួចប្រឆាំងរថក្រោះ Kornet ។ ត្រលប់ទៅខែមករា លោក Rogozin ដែលឥឡូវនេះជាប្រធានក្រុមយោធា...
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មានយោធានាំមុខគេរបស់រុស្សី និងជាអ្នកសរសេរប្លុកយោធាគឺលោក Vladlen Tatarsky ឈ្មោះពិត Maksim Fomin ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបំផ្ទុះមួយនៅក្នុងហាងកាហ្វេ ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន RIA Novosti...